បុរសជនជាតិអង់គ្លេសម្នាក់ ត្រូវបានតុលាការក្នុងទីក្រុងឡុងដ៍ កាត់ទោសឲ្យជាប់គុករយៈពេល ១៨ឆ្នាំពីបទសម្លាប់កូនស្រីចិញ្ចឹមរបស់ខ្លួន ដែលមានអាយុទើបតែ ១៨ខែ។ នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន AFP។
កុមារី Elsie Scully-Hicks ត្រូវបានបំពេញសំនុំបែបបទស្មុំរួចរាល់ទើបបានតែ ២អាទិត្យប៉ុណ្ណោះ មុនពេលឪពុកចិញ្ចឹមធ្វើឲ្យស្លាប់។
កុមារីដ៏អភ័ព្វនេះ បានស្លាប់កាលពីខែ ឧសភា ឆ្នាំ ២០១៦ កន្លងទៅដោយសារតែប្រេះលលាក្បាល នៅពេល ឪពុកចិញ្ចឹមដែលជាឃាតករឈ្មោះ Matthew Scully-Hicks បានអង្រួននាងយ៉ាងខ្លាំង និងបានវាយក្បាលរបស់នាង។
នាងត្រូវបានមើលថែដោយគ្រួសារដែលសុំយកមកចិញ្ជឹមបានរយៈពេល ៨ខែ ដែលមានម្តាយចិញ្ចឹមអាយុ ៣១ឆ្នាំ ជាអ្នកបង្រៀនហាត់ប្រាណ ហើយនិងប្តីរបស់គាត់។
ក្មេងតូចដ៏កំសត់នោះ មានស្នាមជាំ បាក់ជើង និងបានធ្លាក់ពីកាំជណ្តើរ ក្នុងកំឡុងពេលការមើលថែរបស់គ្រួសារចិញ្ចឹម៕ ដោយ ៖ សុភ័ក្ត្រ