Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហគ្រាសធុនតូច និងមធ្យម ជាសសរស្តម្ភដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជាប្រភពការងារ

spot_img

ភ្នំពេញ៖ សហគ្រាសធុនតូច និងមធ្យម បានផ្តល់អត្ថប្រយោជន៍ជាច្រើនក្នុងការជំរុញកំណើនសេដ្ឋកិច្ច និង​ បង្កើតឱកាសការងារ ព្រមទាំងបន្ថែមចំណូលពន្ធ។

នៅក្នុងសិក្ខាសាលាមួយនៃការចងក្រងឯកសារនៃឧត្តមានុវត្តន៍ស្តីពីសុវត្ថិភាព និងសុខភាពការងារក្នុងសហគ្រាសធុនតូច និងមធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅខេត្ដសៀមរាប ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចាត់ទុកការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ នៅតាមបណ្តារោងចក្រ សហគ្រាសធុនតូច និងមធ្យម ជាសរសរស្តម្ភសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចអាស៊ាន

ឯកឧត្តម បានថ្លែងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រែងរួមគ្នា ជាមួយដៃគូទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ជាពិសេសការជំរុញ ការអនុវត្តផែនការសកម្មភាពការងាររបស់បណ្តាញសុវត្ថិភាព និងសុខភាពការងារអាស៊ាន ឆ្នាំ២០២១-២០២៥ ដែលស្ថិតនៅក្នុងសកម្មភាពអាទិភាពទី៣ នៃកម្មវិធីការងាររបស់រដ្ឋមន្ត្រីខាងការងារអាស៊ាន និងសកម្មភាពទី២ នៃ“ស្តង់ដាសុវត្ថិភាព និងសុខភាពការងារ និងការអនុវត្តល្អប្រសើរ” នៃសកម្មភាពការងាររបស់អាស៊ាន អូស្ហណេត។ ឯកឧត្តមបណ្ឌិត  លើកឡើងថា យោងតាមស្ថិតិរបស់អង្គការអន្តរជាតិខាងការងារ សហគ្រាសធុនតូច និងមធ្យម (SMEs) មានភាគច្រើន បំផុតនៅលើពិភពលោក។

ជាក់ស្តែងនៅក្នុងតំបន់អាស៊ាន សហគ្រាសធុនតូច និងមធ្យម មានចំនួនប្រហែល ៩៧%-៩៩% នៃសហគ្រាសសរុបក្នុងតំបន់ និងបានប្រើប្រាស់ប្រមាណ ៦០%-៨០% នៃកម្លាំងពលកម្មសរុប ដែលនេះបានឆ្លុះបញ្ចាំងឱ្យឃើញថា សហគ្រាសទាំងនេះគឺជាសសរស្តម្ភដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជាប្រភពនៃការផ្តល់ការងារដល់កម្លាំងពលកម្មនៃបណ្តារដ្ឋជាសមាជិកអាស៊ាន។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា សេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានដើរតួនាទីសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលធ្វើឱ្យសេដ្ឋកិច្ចកាន់តែមានភាពធន់ខ្ពស់ចំពោះផលប៉ះពាល់ ពីកត្តាខាងក្រៅ។

បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់ ដោយបានខិតខំអនុវត្តគោល នយោបាយចំពោះសហគ្រាសធុនតូច និងមធ្យម និងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមមាន៖ ការលើកកម្ពស់តួនាទី កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់សហគ្រិន និងកម្មករនិយោជិតនៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដែលមានគំនិតច្នៃប្រឌិតសហគ្រិនភាព បង្កើតមុខរបរការងារធ្វើ ដោះស្រាយបាននូវជីវភាពគ្រួសារ រួមចំណែកក្នុងការពង្រឹងស្ថិរភាពសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្រ។

ការលើកទឹកចិត្ត និងផ្តល់កិច្ចគាំពារនានា ដូចជាការផ្តល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការទទួលស្គាល់សមត្ថភាពជំនាញតាមប្រព័ន្ធតេស្តសមត្ថភាព ការជួយរកការងារឱ្យធ្វើ ឬការបង្កើតមុខរបរ ការចូលរួមក្នុងរបបប្រាក់សោធននិវត្តន៍ និងការទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ស្ត្រីនៅពេលសម្រាលកូន។ ការជួយគាំទ្រដល់ការអភិវឌ្ឍមុខរបរ និងការងារ តាមរយៈគោលនយោបាយពន្ធដារ ការចុះបញ្ជី ដើម្បីទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ ស្របតាមច្បាប់។ ការជួយសម្រួលដល់បរិយាកាសនៃការធ្វើអាជីវកម្ម ការប្រកបរបររកស៊ីរបស់សហគ្រិន និងកម្មករ និយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ និងការលើកទឹកចិត្តចូលរួមសកម្មភាពសង្គម សកម្មភាពមនុស្សធម៌៕

spot_img
×