Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតអបអរសាទរ ជូនចំពោះ ឯកឧត្តម Sébastien LECORNU នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋបារាំង

ភ្នំពេញ ៖ សារលិខិតអបអរសាទររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ ឯកឧត្តម Sébastien LECORNU នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋបារាំង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ” ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅ ចំពោះការតែងតាំង ឯកឧត្ដម ជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋបារាំង នៅពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ កន្លងមក។
ការឡើងកាន់មុខតំណែងដ៏ខ្ពង់ខ្ពស់នេះ គឺជាជំហានដ៏សំខាន់ក្នុងអាជីពនយោបាយរបស់ ឯកឧត្តម និងផ្ដល់ ទស្សនៈវិស័យថ្មីៗក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងកម្ពុជានិងបារាំង ដោយឈរលើប្រវត្តិសាស្ត្រ និងតម្លៃរួម។
រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាយ៉ាងមុតមាំក្នុងការធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលបារាំង
ដើម្បីផ្តល់នូវសន្ទុះថ្មីដល់កិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រកម្ពុជា-បារាំង និងរៀបចំរួមគ្នានូវកិច្ចការសំខាន់ៗ ខាងមុខ ជាពិសេសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា នៅឆ្នាំ២០២៦។
ក្នុងបរិបទនេះ ខ្ញុំ ពិតជាមានកិត្តិយសក្នុងការរំពឹងថា ឯកឧត្ដម នឹងមានឱកាសអញ្ជើញមកទស្សនកិច្ចនៅ កម្ពុជា។ សូម ឯកឧត្តមនាយករដ្ឋមន្ត្រី ទទួលនូវការរាប់អានដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ ព្រមទាំងសូមជូនពរ ឯកឧត្តម ឱ្យទទួលបានជោគជ័យក្នុងបំពេញភារកិច្ចថ្មីនេះ”៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×