Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវមែនគប់កញ្ចក់រថយន្តហេី​យ​ពេលម្ចាស់ចុះមកសួរនាំក៏វាយបន្ថែម​ទៀត​ ផ្ទួនលើផ្ទួន​​

កំពង់ស្ពឺ៖​ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានឲ្យដឹងថា ជនសង្ស័យម្នាក់មិនមែនមានវិបត្ដិអីទេ​ តែសាហាវហួស​បានយកដែកជ្រុងមួយកំណាត់ធ្វេីការគប់ទៅលេី​រថយន្ដអ្នកដំណេីរ​ ចំកញ្ចក់ផ្នែកខាងមុខ​ កា​លពីវេលាម៉ោង២២:០០​នាទីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ​២០២៥ដែ​លមានម្ចាស់រថយន្ដឈ្មោះ ផាត់ ម៉ង់តារា ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានមករាយការណ៍ជូន​មក សម​ត្ថកិច្ច​ និងបានដាក់ពាក្យបណ្តឹងលើឈ្មោះ កន សាវ័រ ភេទប្រុស អាយុ​៣៤ឆ្នាំ នៅភូមិពងទឹក ឃុំវល្លិ៍សរ ស្រុ​កសំរោងទង​ ខេត្ដកំពង់ស្ពឺ។

តាមការបញ្ជាក់ឲ្យដឹងពីលោកវរសេ​នីយ៍ឯក​ ឃុត​ សុផ​ល​ អធិការនគរបា​លស្រុកសំរោងទង​ បានឲ្យដឹងថា​ ករ​ណីគប់កញ្ចក់រថយន្តម្ចាស់រថយន្ដបា​នបើករថយន្ត១​គ្រឿងម៉ាកលុចស៊ីស​RX330ពណ៌ស ពាក់ផ្លាកលេខ រដ្ឋ​០៧.២-៥៥៥៦ ធ្វេីដំណេីរពីរ​នាក់ប្រពន្ធឈ្មោះ មា​ស សុភត្រ្តា អាយុ៣៣ឆ្នាំ អាសយដ្ឋាន​ផ្ទះភ្នំពេញ​ ធ្វេី​ដំណេីរតាមបណ្ដោយផ្លូវជាតិ​លេខ៤ ពីលិចទៅកើត លុះមកដល់គីឡូម៉ែត្រ​៤១-​៤២ ស្ថិតក្នុងភូមិវល្លិសរ ឃុំវល្លិសរ ស្រាប់តែមានហេតុការ​ណ៍ភ្ញាក់ផ្អេី​ល​ និងការភ័យរន្ធត់កេីតឡេី​ង​ ដោយមានបុរសម្នាក់ជិះកង់​១​គ្រឿ​ងធ្វេីដំណេីរពីកើត​ទៅ​លិច​បញ្រ្ចាសទិសគ្នា​ រួចបានយកដែកជ្រុងមួយគប់មកលេីរថយន្ដត្រូវកញ្ចក់រថ​យន្ដផ្ទាំងមុខផ្នែកខាងស្តាំ​បណ្ដាលឲ្យបែកប្រេះស្រាំ​ ។

ឃេីញហេតុការណ៍នេះម្ចាស់រថយន្តបានឈប់ចុះទៅ​សួរនាំរកខុសត្រូវ​ស្រាប់តែឈ្មោះ​ខាងលេី​បានធ្វេីការវាយមកលេី​ម្ចាស់រថយន្ដ​ បណ្ដាលអោយរងរបួសចំផ្ទៃ​មុខនិងចំក្បាល​ ក្រោយហេតុការណ៍ខាងលេីបានអ្នកដំណេីរនាំគ្នាចុះជួយអន្ដរាគមន៍​ឃាត់និងប្រគល់ជូនមកស​ម​ត្ថកិច្ចមូ​លដ្ឋាន​រួចបញ្ជូនមកអធិការដ្ឋាននគរបា​លស្រុកដេីម្បីសាកសួរបំពេញនី​តិ​​វិធី​ព្រមទាំងដកហូតបានដែកជ្រុ​ង​មួយកំណាត់គប់កញ្ចក់រថយន្ត និងក​ង់១​គ្រឿង​ នៅចំពោះមុខជនបង្កបានឆ្លេីយសារ​ភាពថាពិ​តជាបានប្រព្រឹត្ដ​សកម្មភាពវាយនិងគប់រថយន្ដខាងលេីប្រាកដមែន។ បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿ​ង​ ដេីម្បីចំណាត់ការតាមនីតិវិធី​ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×