Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការពារជាតិ លើកទឹកចិត្តឱ្យយោធិននារី ចូលហ្វឹកហាត់ជំនាញបើកបរយន្តហោះ

spot_img

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ បានរំលេចឱ្យដឹងថា យោធិននារី ត្រូវបានបើកទូលាយឱ្យហ្វឹកហាត់ជំនាញបើកបរយន្តហោះ (Pilot) ដូចបុរសអ៊ីចឹងដែរ ខណៈនៅកម្ពុជា ពុំទាន់មានស្ត្រីក្លាយជាអ្នកបើកយន្តហោះនៅឡើយទេ ហើយចាប់ពីពេលនេះទៅ ប្រសិនបើមានយោធិននារីស្ម័គ្រចិត្ត អាចចាប់ផ្ដើមបាន។

នេះជាការបង្ហើបឱ្យដឹងរបស់ លោកស្រី ដាំ ដារីនី រដ្ឋលេខាធិការទទួលបន្ទុកការងារយេនឌ័រ នៃក្រសួងការពារជាតិ ក្នុងឱកាសជួបសំណេះសំណាលជាមួយយោធិននារី នៅបញ្ជាការដ្ឋានកងទ័ពជើងអាកាស នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។

លោកស្រី ដាំ ដារីនី បានថ្លែងថា ក្រសួងការពារជាតិ មានបញ្ជាការដ្ឋានកងទ័ពជើងអាកាស ដែលនឹងត្រូវជំរុញបន្ថែមអំពីជំនាញបច្ចេកទេសដល់បងប្អូនយោធិននារី, ជាពិសេសយោធិននារីនៅក្នុងបញ្ជាការដ្ឋានកងទ័ពជើងអាកាសនេះតែម្ដង ធ្វើយ៉ាងណាឱ្យមានតួនាទីស្រី ក្នុងជំនាញបច្ចេលទេសឱ្យកាន់តែច្រើន គឺជំនាញបើកយន្តហោះ, ដូចឃើញស្រាប់ហើយ នៅទីនេះ (បញ្ជាការដ្ឋានកងទ័ពជើងអាកាស) អាកាសយានិក សុទ្ធតែជាបុរស, អ៊ីចឹង យើងត្រូវជំរុញយោធិននារីលើកិច្ចការងារបើកបរយន្តហោះនេះ។

លោកស្រីរដ្ឋលេខាធិការរូបនេះ បានលើកបង្ហាញថា ស្ត្រីក្នុងវិស័យការពារជាតិ បានទទួលនូវការលើកតម្កើងជាខ្លាំងពីសំណាក់ថ្នាក់ដឹកនាំ ហើយទទួលបានតួនាទី និងមុខតំណែងស្ទើរតែគ្រប់អង្គភាព ស្ថាប័ន។ បើនិយាយជាទូទៅ កម្ពុជា ក៏មានអ្នកបើកបរយន្តហោះជាស្ត្រីផងដែរ ដែលពួកគាត់បានបញ្ចប់ការសិក្សានៅបរទេស ប៉ុន្តែពួកគាត់មិនស្ថិតនៅក្នុងក្របខ័ណ្ឌជាយោធា។

ដោយឡែកនៅក្នុងបញ្ជាការដ្ឋានកងទ័ពជើងអាកាស ក៏មានស្ត្រីជាច្រើនរូប បានទទួលនូវតួនាទី និងមុខតំណែងផ្សេងៗផងដែរ, ប៉ុន្តែយ៉ាងណា ស្ត្រីក្នុងអង្គភាពនេះ នៅពុំទាន់មានអ្នកបើកយន្តហោះ ឬពុំទាន់មានចំណេះជំនាញបច្ចេកទេសមួយចំនួន នៅលើការងារបើកយន្តហោះនៅឡើយទេ ដូច្នេះហើយ ទើបក្រសួងការពារជាតិ ត្រូវជំរុញការហ្វឹកហាត់បើកបរយន្តហោះដល់យោធិននារី៕ រក្សាសិទ្ធិដោយ ៖ពិសិដ្ឋ CEN

spot_img
×