Friday, January 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រៀម​កម្លាំង​សម្រាប់​ទប់ស្កាត់​បុគ្គល​ណា​ដែល​រារាំង​ប្រជាពលរដ្ឋ​មិនឲ្យ​ទៅ​បោះឆ្នោត​

​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​សហការគ្នា​ជាមួយ កម្លាំង​ក្រសួងមហាផ្ទៃ និង​ក្រសួង​ការពារជាតិ រួច​ជា​ស្រេច​ហើយ សម្រាប់​ធ្វើ​ការទប់ស្កាត់ រាល់​បុគ្គល​ណា ដែល​មាន​ចេតនា រារាំង​ប្រជាពលរដ្ឋ មិន​ឲ្យទៅ​បោះឆ្នោតជាតិ នាពេល​ខាងមុខ​នេះ ។​

​ថ្លែង​ប្រាប់​អ្នកយក​ព័ត៌មាន ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ក្នុង​ការដឹកនាំ​ការអនុវត្ត​ការងារ​នគរបាល និង​សហគមន៍ ដំណាក់កាល​ដំបូល ត្រីមាស​ទី​១ ឆ្នាំ​២០១៨​នៅ​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៨​នេះ នៅ​ក្រសួង​មហាផ្ទៃ លោក នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធិ អគ្គស្នងការ​រង​នគរបាលជាតិ បាន​ថ្លែងឲ្យដឹងថា គ្រប់​ភាគី​ពាក់ព័ន្ធ​ទៅ​នឹង​ដំណើរការ​បោះឆ្នោត បាន​ត្រៀមលក្ខណៈ​គ្រប់បែបយ៉ាង ក្នុង​ការទប់ស្កាត់ នូវ​រាល់​ឧបាយកល របស់​ជន​អគតិ​មួយចំនួន ដែល​រារាំង និង​មិន​ឲ្យ​ពលរដ្ឋ ទៅ​ចូលរួម​បោះឆ្នោត​នា​ពេលខាងមុខ ។ ការបោះឆ្នោត​សកល​អាណត្តិ​ទី​៦ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ ២០១៨ ដោយ​មាន​គណបក្សនយោបាយ​ចំនួន​២០ ចូលរួម​ប្រកួតប្រជែង និង​ប្រជាពលរដ្ឋ​សញ្ជាតិ​ខ្មែរ មាន​ឈ្មោះ​បោះឆ្នោត​ជាង​ប្រាំបី​លាន​នាក់ ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

×