អតីតចៅអធិការវត្តភ្នំបាក់លើ ខេត្តបន្ទាយមានជ័យ ស្រិល វណ្ណា ដែលទើបត្រូវបានផ្សឹកបន្ទាប់ពីលេចធ្លាយរឿងអាស្រូវផ្លូវភេទដ៏ចម្រូងចម្រាស់ ជាមួយនារីវ័យក្មេងម្នាក់ឈ្មោះថា កញ្ញា លីតា កាលពីម្សិលមិញនេះ បានបង្ហោះរូបភាព និងវីដេអូដ៏គួរឲ្យចាប់អារម្មណ៍មួយ បង្ហាញពីសកម្មភាពដោះអំពើខ្មោចព្រាយបិសាច ដែលបានយាយីស្ត្រីវ័យក្មេងម្នាក់ ។ ប៉ុន្តែ ទង្វើនៃអំពើដ៏ល្អជួយសង្គ្រោះអ្នកដែលមានទុក្ខរបស់គាត់ថ្មីមួយនេះ បែរជាធ្វើឲ្យមហាជនមួយចំនួនពុំសម្តែងការពេញចិត្តនោះទេ ដោយគិតថាគ្រាន់តែជា… «ការសម្តែង» ប៉ុណ្ណោះ ព្រោះប្រហែលដោយសារពួកគាត់គិតថា នេះជាសកម្មភាព «ស្តារកិត្តិយស» ដែលហាក់ដូចជាកើតឡើងចៃដន្យពេកហើយ ខណៈដែលពេលនេះ កេរ្តិ៍ឈ្មោះ កិត្តិយសរបស់គាត់កំពុងធ្លាក់ចុះសឹងតែហៅលែងឮទៅហើយនោះ ។
អ្នកលេងហ្វេសប៊ុកមួយចំនួន ក្នុងចំណោមអ្នកខមិនគាំទ្រលោក ស្រិល វណ្ណា រាប់រយនាក់ បានរិះគន់យ៉ាងដូច្នេះថា៖ «សម្ដែងទេដឹង», «អាអន្ទិតឯងគួរតែបញ្ឈប់នូវទង្វើនេះ អណិតពួកគាត់ផង កុំអោយពួកគាត់ខាតពេលវេលា និងលុយកាក់ មិនខ្វះទេមុខរបររកសុីនោះ ប្រយ័ត្នមានកម្មម្តងទៀត ។», «ខ្ញុំជួបហើយៗ បានបងប្រុសនឹងឯងជួយព្យាបាលគ្រួសារខ្ញុំទាំងអស់ គាត់ពិតជាពូកែមែនខ្ញុំជឿ ព្រោះខ្ញុំជួបផ្ទាល់ខ្លួនឯង», «អត់មានអារម្មណ៍ថាខ្មាស់ខ្លួនឯងទេហី?ដែលខ្លួនឯងធ្វើខុសនឹងព្រះពុទ្ធសាសនាដល់ម្លឹងហើយ នៅខំដើរតួរកំសត់ដល់ណាទៀត?ជាកូនប្រុសឲ្យចេះទទួលខុសត្រូវលើអ្វីដែលខ្លួនបានធ្វើផង បែរជានិយាយថាខាងស្រីដាក់ថ្នាំ បោកបានតែអ្នកល្ងង់ទេ។»,… ។
ទោះយ៉ាងណាក៏ដោយចុះ មនុស្សដ៏ច្រើនលើសលប់ទៀត ក៏បានសម្តែងនូវការគាំទ្រចំពោះទង្វើរបស់លោក ស្រិល វណ្ណា ដែលបានចេះកែខ្លួន និងបន្តធ្វើអំពើល្អជួយសង្គ្រោះដល់ជីវិតអ្នកដែលមានទុក្ខ ហើយពួកគាត់ក៏ជូនពរឲ្យអតីតសង្ឃរូបនេះជួបតែសំណាងល្អ កុំឲ្យកើតមានរឿងរ៉ាវដ៏អសោចបែបនេះទៀត ។ ដោយក្នុងនោះ អ្នកខ្លះបានបញ្ចេញមតិថា៖ «រឹងមាំឡេីងលោកបងកុំខ្វល់ពីសំដីនាក់ដ៏ទៃ», «អំពើល្អធ្វើច្រើនមើលមិនឃើញធ្វើខុសតែម្ដងមើលឃើញណាស់», «លេាកបងគាត់ពូកែរពិតមែន បេីមិនដឹងច្បាស់កុំចេះតែខមមេន បេីមិនជឿរកុំវ្រមាថ», «សូមជូនពរលោកប្អូប វណ្ណាអោយបានជោគជ័យឈ្នះមារសត្រូវទាំងពួងវិនាសខ្ចាត់ខ្ចាយ សូមជួបអ្វីល្អៗទៅថ្ងៃអាណាគតខាងមុខ ជួបមនុស្សល្អណាលោកប្អូន», «គ្មាននរណាល្អឥតខ្ចោះនោះទេ អ្នកថារិះគន់ថ្កោលទោសគេតែខ្លួនក៏មិនល្អជាងគេប៉ុន្មានដែរ សំខាន់លូវនេះលោកប្អូនជាមនុស្សថ្មី ហើយក៏បន្តធ្វើអំពើល្អតទៀត ខ្ញុំគាំទ្រលោកប្អូន ស៊ូៗៗ សូមអោយលោកប្អូនជួបតែសំណាងល្អ» ។ អ្នកខ្លះទៀតឆ្លើយតបនឹងអ្នកមានទស្សនៈផ្ទុយថា «បើមិនជឿគាត់ទេកុំមើលហើយកុំជេ មានតែអ្នកស្រុកទេដែលដឹងនឹងជឿគាត់ មិនមែនតែតែស្កស្ករតាមផេសបុកទេ គាត់ល្បីនៅបន្ទាយមានជ័យអ្នកណាក៏ស្គាល់ដែលគាត់ជួយគេច្រើនណាស់», «ហេតុអីក៌មនុស្សចូលចិត្តឃើញមនុស្សធ្លាក់ទឹកហើយយកជើងជាន់បន្ថែមម្លេះលើលោកនេះតើមានជនណាម្នាក់ដែលមិនធ្លាប់ធ្វើខុស សូម្បីអ្នកថាអោយគេនឹងក៌ដោយ», «ទោះបីជាអាក្រក់រឺល្អ យ៉ាងណាក៏គាត់មានទឹកចិត្តជួយមនុស្សរាប់ពាន់នាក់មកហើយ», «បោកមិនបោកមានតែសាមីខ្លួនពួកគេទេដែលដឹង. ដឹងត្រឹមតែគាត់ជួយមនុស្សទៅបានហើយ ខ្ញុំសរសើគាត់.»,… ។
សូមរម្លឹកថា អតីតព្រះចៅអធិការវត្តភ្នំបាក់លើរូបនេះ ត្រូវបានថ្នាក់ដឹកនាំសង្ឃ និងមន្ដ្រីធម្មការ ខេត្តបន្ទាយមានជ័យ សម្រេចធ្វើការផ្សឹក កាលពីរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ បន្ទាប់លេចធ្លាយរឿងអាស្រូវមានទំនាក់ទំនងផ្លូវភេទ ជាមួយនារីវ័យក្មេងម្នាក់ បង្ករលកកំហឹងពេញផ្ទៃប្រទេស ៕ ឧត្តម