Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជំនាញ អះអាងថា ស្រែអំបិលមួយចំនួន នៅក្នុងខេត្តកែប ត្រូវទុកទំនេរចោល

កែប៖ ប្រធានមន្ទីរឧស្សាហកម្ម  វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ខេត្តកែប លោក ប៊ុន យោង បានប្រាប់អ្នកព័ត៌មានឲ្យដឹងថា ផ្ទៃដីផលិតអំបិលខេត្តកែបមានទំហំ ៩៩៥ហិកតា នៅឆ្នាំ ២០១៩ ហើយចំណែកឯទិន្នផលផលិតអំបិល ក៏មានការប្រែប្រួលទៅតាមអាកាសធាតុ ដោយមានការថយចុះជាលំដាប់ ក្នុងនោះ នៅឆ្នាំ ២០២១ ទិន្នផលផលិត បានតែជាង ១ម៉ឺនតោន ហើយនៅឆ្នាំ២០២២នេះ ប្រមូលទិន្នផលអំបិលបានតែជាង ២,៨០០ តោនប៉ុណ្ណោះ ថយចុះប្រមាណ៧០% ។

មន្ត្រីរូបនោះ បានបញ្ជាក់ទៀតថា រយៈពេលបួនឆ្នាំចុងក្រោយនេះ ការផលិតអំបិលស្ទើរតែមិនបាន ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពអ្នកផលិត  ហើយបច្ចុប្បន្នដីស្រែអំបិលមួយចំនួនត្រូវទុកទំនេរចោល ខណៈដីស្រែអំបិលមួយចំនួនទៀត ត្រូវបានកែប្រែប្រភេទដីទៅជាតំបន់អភិវឌ្ឍន៍លំនៅឋានជាដើម។

លោក បន្តទៀតថា ដោយសារទិន្នផលផលិតអំបិលធ្លាក់ចុះ ធ្វើឲ្យប៉ះពាល់ដល់ជីវភាពអ្នកផលិតអំបិល  បច្ចុប្បន្ន អ្នកខ្លះទុកស្រែទំនេរចោល  អ្នកខ្លះស្នើសុំឲ្យជួយរកកម្ចីដើម្បីយកមកផលិតបន្ត ខណៈដែលអ្នកផលិតខ្លះទៀតស្នើសុំកែប្រែប្រភេទដី។ លោកបានបញ្ជាក់ថាស្រែអំបិលប្រភេទទី៣ អាចកែប្រែប្រភេទដីបាន។

អំបិលជាទំនិញយុទ្ធសាស្រ្តមួយរបស់ប្រទេសកម្ពុជា តែដោយសារកសិករស្រែអំបិលមួយចំនួន មិនមានបច្ចេកទេសទំនើប ក្នុងការផលិត ដោយពឹងអាស្រ័យលើអាកាសធាតុ ខណៈដែលអាកាសប្រែប្រួលមិនទៀង ទើបធ្វើអោយកសិករខ្លះបោះបង់ចោល និងលក់ដីស្រែអំបិលតែម្តង៕

×