ភ្នំពេញ ៖ ខ្យល់កន្ត្រាក់បោកបក់ខ្លាំងមុនភ្លៀង ដោយបានធ្វើឲ្យដែកប៉ាណូផ្សាយពាណិជ្ជកម្មនិងដើមបាក់មកសង្កាត់លើយានយន្តជាច្រើនកន្លែងនៅរាជធានីភ្នំពេញបានធ្វើអោយខូចខាតយានយន្តមួយចំនួននិងធ្វើមានមនុស្សរងគ្រោះផងដែរ។
បើតាមការបញ្ជាក់អោយដឹងពីអាជ្ញាធរមូលដ្ឋានបានអោយដឹងថា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៣និង១៥នាទី នៅត្រង់ចំណុចខាងមុខ ប៉ុស្តិ៍នគរបាលចតុមុខ (សម្តេចសង្ឃជួនណាត) តីរវិថីព្រះស៊ីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ មានករណីខ្យល់កន្ត្រាក់ បណ្តាល អោយ ១-រលំស្លាកប៉ាណូ ផ្សព្វផ្សាយពាណិជ្ជកម្ម ស្រាChivas មួយផ្ទាំងធំ និងប៉ាណូផ្សព្វផ្សាយពាណិជ្ជ កម្ម មួយផ្ទាំងតូច ពុំស្គាល់យីហោ (មិនបណ្តាលអោយរងបួសមនុស្សទេ, បណ្តាលខូចខាតម៉ូតូមួយគ្រឿង) ២-រលំ ដើមតាសេក មួយដើមធំ នៅត្រង់ចំណុចខាងមុខផ្ទះលេខ២១អឺ០ ផ្លូវលេខ១៣៦ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ (មិនបណ្តាលអោយរងរបួសមនុស្សទេ, បណ្តាលអោយទាក់ខ្សែរភ្លើង មួយខ្សែរធំ) ។ ៣-រលំ ដើមផ្កា មួយដើមតូច នៅត្រង់ចំណុច មហាវិថីព្រះមុន្នីវង្ស កែងផ្លូវលេខ១៥៤ សង្កាត់ បឹងរាំង ខណ្ឌដូនពេញ(មិនបណ្តាលអោយរងរបួសមនុស្សទេ) ។ ៤ខ្យល់កន្ត្រាក់បណ្តាលឲ្យបាក់មែកឈើដ៏ធំសង្កត់លើម៉ូតូអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉កបណ្តាលឲ្យមានអ្នករងរបួសនៅតាមបណ្តោយផ្លូវលេខ ១៦៩ ខាងមុខវិទ្យាលបាក់ទូក ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា៕ ដោយ ៖ បញ្ញាស័ក្តិ