Tuesday, December 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេសចិន បន្តធ្វើការដើម្បីសន្តិភាព រវាងប្រទេសកម្ពុជា និងប្រទេសថៃ

ប៉េកាំង ៖ ខណៈពេលដែលជម្លោះព្រំដែនរវាង កម្ពុជា និង ថៃ នៅតែបន្ត អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា ប្រទេសចិនគាំទ្រការសន្ទនា និងការពិគ្រោះយោបល់ដោយផ្ទាល់រវាងប្រទេសកម្ពុជា និងប្រទេសថៃ គាំទ្រកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ អាស៊ាន ជាពិសេស ម៉ាឡេស៊ី និងគាំទ្រការស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទៅវិញទៅមក ក្នុងក្របខ័ណ្ឌអាស៊ាន។ នេះបើតាមការចេញផ្សាយរបស់វេបសាយ CGTN Frontline។

លោកក៏បានមានប្រសាសន៍ផងដែរថា ប្រទេសចិននឹងបន្តខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីលើកកម្ពស់សន្តិភាព និងការសន្ទនា ដោយដើរតួនាទីស្ថាបនាតាមមធ្យោបាយរបស់ខ្លួន ដើម្បីលើកកម្ពស់បទឈប់បាញ់រវាង កម្ពុជា និង ថៃ និងកសាងសន្តិភាពឡើងវិញ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×