Tuesday, December 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីការវាយប្រហារភេរវកម្ម នៅឆ្នេរ Bondi ប្រទេសអូស្ត្រាលី

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៥ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីថ្លែងការណ៍ ស្ដីពីការវាយប្រហារភេរវកម្ម នៅឆ្នេរ Bondi ប្រទេសអូស្ត្រាលី។

កម្ពុជាមានការតក់ស្លុត និងសោកស្ដាយយ៉ាងខ្លាំងចំពោះការបាញ់សម្លាប់ នៅឆ្នេរ Bondi ក្នុងទីក្រុង Sydney រដ្ឋ New South Wales ប្រទេសអូស្ត្រាលី នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។

យើងសូមសម្តែងនូវសមានចិត្តអាណិតអាសូរ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះជនរងគ្រោះ ក្រុមគ្រួសារ និងអ្នកដែលរងផលប៉ះពាល់ដោយសោកនាដកម្មនៃការវាយ ប្រហារភេរវកម្មនេះ។ យើងត្រៀមខ្លួនក្នុងស្មារតីសាមគ្គីភាពជាមួយរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ក្នុងគ្រាដ៏លំបាកនេះ ហើយសូមបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តក្នុងការប្រឆាំងអំពើហិង្សា និងភាព ជ្រុលនិយមគ្រប់ទម្រង់។
កម្ពុជាសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើហិង្សានេះ ដែលបណ្ដាលឱ្យបាត់បង់ ជីវិតមនុស្សស្លូតត្រង់។ អំពើភេរវកម្មបែបនេះ គឺមិនអាចទទួលយកបាន និងមិនអាចអត់ឱនឱ្យបាន ហើយផ្ទុយនឹងគោលការណ៍សន្តិភាព មនុស្សជាតិ និងសន្តិសហវិជ្ជមាន៕រក្សាសិទ្ធដោយ៖សុទ្ធលី

×