Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អើល​ដល់​សារព័ត៌មាន​វៀតណាម! បន្ទាប់​ក្រសួងបរិស្ថាន ប្រកាស​រក​ឃើញ​ផូស៊ី​ល «ឆ្អឹង​សត្វ​ដាយ​ណូស័រ» ដំបូង​នៅ​ស្រុកខ្មែ​រ បង្ក​ការ​វែកញែក​ចម្រូងចម្រាស

spot_img

សារព័តមានវៀតណាម S.H បានចុះផ្សាយឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែតុលា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានដកស្រង់សម្តីលោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ដោយបានបញ្ជាក់អំពីហ្វូស៊ីលឆ្អឹងសត្វ ដែលបានរកឃើញនៅលើកោះពោធិ៍ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ក្នុងខេត្តនេះ គឺជាឆ្អឹងដាយណូស័រ។

លោក ម៉ារ៉ាឌី បាននិយាយថា ហ្វូស៊ីលនេះត្រូវបានរកឃើញប្រហែលមួយឆ្នាំមុន។ ក្រុម​ស្រាវជ្រាវ​របស់​ក្រសួង​បរិស្ថាន ​ក៏​បាន​ចុះ​ទៅ​អង្កេត និង​សិក្សា​ហ្វូស៊ីល​ឆ្អឹង​សត្វ​នេះ​ផង​ដែរ។ ដំបូងឡើយ ក្រុមការងារបានកំណត់ថា ទាំងនេះជាឆ្អឹងដាយណូស័រ ប៉ុន្តែវាមិនទាន់ច្បាស់ថាជាប្រភេទសត្វអ្វីនោះទេ។

ជាមួយគ្នានេះដែរ នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា ក៏បានផុសរូបភាពឆ្អឹងសត្វលាតត្រដាងនៅលើផ្ទាំងថ្ម ដោយបានសរសេរខ្លីៗថា «ហ្វូស៊ីលឆ្អឹងដាយណូស័រដំបូងគេ ដែលរកឃើញនៅស្រុកខ្មែរ»។

នេះ​ជា​លើក​ទី​២​ហើយ ​ដែល​មន្ត្រី​បរិស្ថាន​កម្ពុជា​បាន​ប្រកាស​រក​ឃើញ​ហ្វូស៊ីល​ដាយណូស័រ​ នៅ​កោះ​ប៉ោ ជិត​ដែន​ជម្រក​សត្វ​ព្រៃ​តាតៃ ក្នុង​ឃុំ​បាក់​ខ្លង។ យោងតាមផែនទីភូមិសាស្ត្រ តំបន់នេះជាកម្មសិទ្ធិរបស់សម័យកាល II ដែលមានអាយុកាលប្រហែល ៦៥ ទៅ ១៩០ លានឆ្នាំមុន ប្រហែលជាទាក់ទងទៅនឹងសត្វដែលរស់នៅក្នុងសម័យកាលដែលដាយណូស័រនៅតែមានជីវិត។

យ៉ាងណាមិញ ក្រឡេកមកមើលមតិមហាជនវិញ បានសួរដេញដោលគ្នាព្រោងព្រាតតែម្តង ដែលផ្តើមចេញពីមនុស្សជាច្រើនមិនជឿថា នៅស្រុកខ្មែរមានដាយណូស័រ និងក៏បានសួរទៅកាន់រដ្ឋមន្ត្រីក្រសួងបរិស្ថានថា មើលម៉េចដឹងថាឆ្អឹងដៃណូស័រ?។ ហើយក្នុងនោះ អ្នកដែលមិនជឿបាននិយាយបែបចំអកលេងសើចថា សង្ស័យឆ្អឹងរមាស និងខ្លះទៀតថា សង្ស័យឆ្អឹងបង្កងយក្ស, មើលយូរៗទៅ ដូចកន្ទុយសត្វខ្យាដំរី…។

តែទោះជាយ៉ាងណា ក៏មានអ្នកជឿថាដាយណូស័រ ប្រាកដជាមានលើភពផែនដី បានពន្យល់ទៅកាន់អ្នកសើចថា៖ «អ្នកចុចរូបសើច ប្រហែលអត់ដែលឃើញរូបចម្លាក់តាមជញ្ជាំងប្រាសាទទេមើលទៅ», «មនុស្សរាប់លានឆ្នាំដំណាលអំពីរឿងរ៉ាវអំពីរូបរាងប្រាប់តៗគ្នាពីមួយជំនាន់ទៅមួយជំនាន់ ទោះសត្វនោះផុតពូជក្ដី តែតាមរយៈការនិយាយដំណាលតៗគ្នា តាមរយៈការគូសវាសលើដី ឬនៅលើជញ្ជាំងរូងភ្នំប្រាប់តៗគ្នា វាបានធ្វើអោយរូបភាពទាំងនោះដក់ជាប់ក្នុងខួរក្បាលមនុស្សតៗជំនាន់ ហើយវាក៏បានក្លាយជារូបចម្លាក់នានាដែលបានបន្សល់ទុកមកនោះឯង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×