Sunday, October 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកយាយ​អាយុ 79​ឆ្នាំ​ម្នាក់ នៅ​អង្គុយ​រង់ចាំ​ទាំង​មេឃ​ភ្លៀង ដើម្បី​បាន​ជួបនឹង​ព្រះអង្គម្ចាស់ Harry នៃ​ចក្រភព​អង់គ្លេស​

​កាលពី​2​ឆ្នាំ​មុ ន​លោកយាយ Daphne Dunn បាន​ជួប​និង​ព្រះអង្គម្ចាស់​ម្ដង​រួចមកហើយ​នៅឯ Sydney Opera house ដោយ​ពេលនោះ​ព្រះអង្គម្ចាស់ Harry យាង​ទៅ​ចូលរួម​កម្មវិធី​របស់ Australian Defense Force ហើយ​លោកយាយ​បាន​ទៅ​ព្រមជាមួយ​នឹង​ឈុត​មេដាយ​របស់​ស្វាមី​លោកយាយ​ដែលជា​ទាហាន​ពលី ដែល​មេដាយ​ទាំងនោះ​ក្លាយទៅជា​ចំណុច​ចាប់អារម្មណ៍​ដល់​ព្រះអង្គម្ចាស់​ភ្លាម​នៅក្នុង​ហ្វូងមនុស្ស​ដ៏​ច្រើន​ដែល​បាន​មកឈរ​ចាំ​ទទួល​ព្រះអង្គ​ដែរ​។ Australian Women’s Army service បាន​រាយការណ៍​ទូល​ព្រះអង្គម្ចាស់​ថា ស្វាមី​របស់​លោកយាយ​គឺ​លោក Albert Chowen ជា​ស្វាមី​ដំបូង​របស់​លោកយាយ​ដែល​បាន​ពលី​នៅក្នុង​សង្គ្រាមលោកលើកទី​2 (WWII) ដោយ​លោកយាយ​បាន​យក​មេដាយ Victoria Cross medal មក​ពាក់ ដើម្បី​ជាការ​គោរព​រំលឹក​ដល់​ការ​ពលី​កម្ម​របស់​ស្វាមី​លោកយាយ​។ ហើយ​រាល់​ពិធី​ប្រារព្ធ​ដែល​ទាក់ទង​ទៅនឹង​ទាហាន​លោកយាយ​ចូលរួម​មិនដែល​ខាន​ទេ ជាមួយនឹង​ហេតុផល​ទាំងអស់នេះ​វា​បានធ្វើអោយ​ព្រះអង្គម្ចាស់​មានការ​រំភើប​យ៉ាងខ្លាំង ហើយ​បាន​ថើប​លោកយាយ​នៅលើ​ថ្ពាល់ មុនពេល​បែក​គ្នា​ជាមួយនឹង​ពាក្យ​ជូនពរ​និង​លាគ្នា​។

​ហើយ​ថ្មីៗ​នេះ​លោកយាយ​បាន​ទៅ​ឈរ​ចាំ​ជួប​និង​ព្រះអង្គម្ចាស់​ម្ដងទៀត នៅក្នុង​កម្មវិធី​សម្ភោ​ធ Invictus Games នៅឯ​ក្រុង Sydney តែម្ដង​នេះ​ព្រះអង្គម្ចាស់​ចាំ​លោកយាយ​បាន​ថែមទាំង​ដើរមករ​កដោយ​អ្នក​ទាំង​2​បាន​ឱប​គ្នា​ដោយ​ក្ដី​នឹករលឹក បន្ទាប់ពី​ការសួរសុខទុក្ខ​ហើយ ព្រះអង្គម្ចាស់​បាន​ថើប​ថ្ពាល់​លោកយាយ​ម្ខាង​ទៀត មុន​ចាក​ចេញមក​៕ ដោយ ៖ ក្ខិ​ណី​

×