ភ្នំពេញ ៖ កងប្រតិបត្តិការរុករកដែលគ្រោងបង្កើតថ្មី ដែលជាកងរុករករាវក្នុងសមុទ្រ ទន្លេ បឹងបួរ គឺត្រូវការថវិកាប្រមាណជិត ៥០ម៉ឺនដុល្លារ ដើម្បីបង្កើតកងប្រតិបត្តិការរុករកនេះ ដើម្បីឲ្យកងពលអន្តរាគមន៍របស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការ នឹងរៀបចំកងប្រតិបត្តិការនេះដើម្បីបម្រើដោះស្រាយបញ្ហាជូនប្រជាជន ក៏ដូចជាក្នុងនាមសេនាធិការឲ្យសម្តេចតេជោ ហ៊ុន សែន ។
បន្ទាប់ពីចប់ពិធីអបអរសាទរទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា ២០២២ ក្រោមមូលបទ «រួមគ្នា ដើម្បីលើកកម្ពស់តុល្យការសកម្មភាពមូលដ្ឋានីយកម្ម សម្រាប់ភាពធន់ទៅនឹងគ្រោះមហន្តរាយ» នៅសាលមហោស្រពកោះពេជ្រ កាលពីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា ដោយមានការស្នើសុំការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីចូលរួមចំណែកដោះស្រាយដើម្បីពង្រឹងកងប្រតិបត្តិការរុករកនេះ ដើម្បីជួយសង្គ្រោះប្រជាជន។ ហើយសប្បុរសជនបានចូលរួមចំណែកយ៉ាងសកម្មរហូតបានថវិកាជាង ២០ម៉ឺនដុល្លារហើយ។ ហើយកងប្រតិបត្តិការរុករកដែលគ្រោងបង្កើតកងប្រតិបត្តិការថ្មីដែលជាកងរុករករាវក្នុងសមុទ្រ ទន្លេ បឹងបួរ គឺត្រូវការថវិកាប្រមាណជិត ៥០ម៉ឺនដុល្លារ ដើម្បីបង្កើតកងប្រតិបត្តិការរុករក ដើម្បីឲ្យកងពលអន្តរាគមន៍របស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការ នឹងរៀបចំកងនេះដើម្បីបម្រើដោះស្រាយបញ្ហាជូនប្រជាជន ក៏ដូចជាក្នុងនាមសេនាធិការឲ្យសម្តេចតេជោ ហ៊ុន សែន ។
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ថា នៅឆ្នាំ២០២២ នេះ ទឹកមិនឡើងធ្ងន់ធ្ងរប៉ុន្មានទេ ដោយសារទឹកភ្លៀងរ៉ាំរ៉ៃជាប់ គឺភ្លៀងរហូតមិនឈប់ដែលធ្វើឲ្យប៉ះពាល់ទៅដល់ហេដ្ឋារចនាមសម្ព័ន្ធ ធ្វើឲ្យប៉ះពាល់ស្រូវរបស់ប្រជាជនច្រើនដង។ …ហើយកម្រិតខូចទូទាំងប្រទេសប្រមាណជា ២០ខេត្ត ក្រុង មានទៅដល់ប្រមាណ ៧ម៉ឺនហិកតា ។ ក្រៅពីនេះក៏មានការខូចខាតដែលយើងស្តារមិនបានវិញក៏ច្រើន ក៏ប៉ុន្តែយើងនឹងពិនិត្យលទ្ធភាពអាចឲ្យេពូជដំណាំផ្សេងៗ ដើម្បីដោះស្រាយបញ្ហានេះ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលក៏បានផ្តល់នូវស្បៀងបម្រុងដូចជា អង្ករ និងឃីតផ្សេងៗ ដើម្បីជួយប្រជាជនដែលរងផលប៉ះពាល់នៅតាមបណ្តាខេត្តក្រុង។
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ទៀតថា អ្នកដែលងាយរងគ្រោះ និងក្រោមបន្ទាត់ក្រីក្រប្រភេទ ១ និងប្រភេទ ២ រដ្ឋាភិបាលក៏នឹងជួយបំពេញបន្ថែមនៅការខ្វះខាតដែលមិនទាន់អាចដោះស្រាយអំពីបញ្ហាបង្កបង្កើនផលបាន។
ក្នុងឱកាសអបអរសាទរទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ១៣តុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ថា ដើម្បីឱ្យការងារគ្រប់គ្រងគ្រោះមហន្តរាយនៅពេលខាងមុខឱ្យទទួលបានជោគជ័យសម្តេចតេជោ បានអំពាវនាវចំនួន៩ចំណុច ក្នុងនោះមាន៖
ការចូលរួមបន្តទប់ស្កាត់ជំងឺកូវីដ១៩, ពង្រឹងសមត្ថភាពចំណេះដឹងពីគ្រោះមហន្តរាយ, ម្ចាស់ការលើការគ្រប់គ្រងគ្រោះមហន្តរាយជាបុគ្គល និងគ្រួសារ, សម្រាប់វិនិយោគិន ធុរជន ម្ចាស់សហគ្រាស សូមវិភាជទុនបង្កើនប្រព័ន្ធការពារគ្រោះថ្នាក់ការងារ បង្កើតហេដ្ឋារចនាសម្ព័ន្ធ បង្កើតទីទួលមានសុវត្ថិភាព បណ្តោះបណ្តាលពីវិធានការទប់ស្កាតការពារគ្រោះមហន្តរាយដល់បុគ្គលិក, គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយត្រូវរៀបំគោលនយោបាយជាតិស្តីពី កិច្ចទទួលខុសត្រូវផ្នែកសង្គមផ្នែកគ្រោះមហន្តរាយរបស់ផ្នែកឯកជន, ស្ថាប័នពាក់ព័ន្ធត្រូវសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងដៃគូត្រូវផ្តល់ព័ត៌មានឱ្យបានដឹងមុនពីគ្រោះមហន្តរាយ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទត្រូវពង្រីកប្រព័ន្ធស្បៀងបម្រុង, ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទត្រូវសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយស្នើសុំគម្រោងថវិកាសម្ភារ សម្រាប់បម្រើឱ្យការសង្គ្រោះ និងគ្រប់ក្រសួងស្ថាប័នត្រូវបន្តពង្រឹងយន្តការផែនការ និងកម្មភាពដែលមានស្រាប់ឱ្យមានប្រសិទ្ធភាពជាដើម៕ រក្សាសិទ្ធិដោយៈ ចេស្តារ