Friday, May 10, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយធ្វើសកម្មភាពឆ.ក់ទូរស័ព្ទ ពីជនរងគ្រោះម្នាក់ នៅខេត្តកណ្ដាល

spot_img

ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកអង្គស្នួល កាលពីថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០២២ បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលជាមុខសញ្ញា ចោរឆ.ក់យ៉ាងសកម្ម ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះម្នាក់ ប្រព្រឹត្តនៅចំណុចផ្លូវជាតិលេខ៤ ភូមិព្រៃរការ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។

សមត្ថកិច្ចនគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា ជនសង្ស័យ២នាក់ខាងលើមាន៖ ទី១-ឈ្មោះ យ៉ាន តុង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ទី២-ឈ្មោះ ស៊ន សុវណ្ណ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅបន្ទប់ជួល ភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចបានដកហូតម៉ូតូមួយគ្រឿងម៉ាកហុងដា សេ ១២៥ ពណ៌ស បិតតែម ឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1BV-7877 ។

សមត្ថកិច្ចបានបញ្ជាក់ថា នៅកើតហេតុ ជនសង្ស័យទាំង ២នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេរី ឆ្នាំ២០២១ ធ្វើសកម្មភាពឆក់ទូរសព្ទរបស់ជនរងគ្រោះ នៅចំណុចផ្លូវជាតិលេខ៤ ភូមិព្រៃរការ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងប៉ុស្ដិ៍នគរបាលពើក ប៉ុស្ដិ៍បែកចាន ប៉ុស្ដិ៍ដំណាក់អំពិល ធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់បាន នៅចំណុចភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

បច្ចុប្បន្ន, ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បី រៀបចំបែបបទ និងកសាងសំណុំរឿង បញ្ជូនបន្តទៅកាន់កាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×