Friday, May 10, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមជាងសំណង់ផ្ទុះការតវ៉ា រឿងអគ្គនាយកក្រុមហ៊ុនសណ្ឋាគារ និងកាស៊ីណូ ឡឺម៉ាកាវ ក្រុងបាវិត ចង់ស៊ីដាច់លុយជាង ៤ម៉ឺនដុល្លារ

spot_img

ភ្នំពេញៈ ផ្ទុះការតវ៉ាពីសំណាក់ក្រុមកម្មករ ក្រុមជាងសំណង់ (ផ្នែកមេការ) ទទួលខុសត្រូវក្នុងការសាងសង់ អគារកាស៊ីណូ ឡឺម៉ាកាវ (Building12) ក្រុងបាវិត ខេត្តស្វាយរៀង ដោយសារតែក្រុមហ៊ុនមិនបើកលុយឲ្យពួកគេ និងរកលេសដោះស្រាយមិនព្រមទទួលខុសត្រូវ។ ដោយនៅក្នុងការតវ៉ានេះ ក្រុមអ្នតវ៉ាបានលើកបដារដោយមានសរសេរអក្សរថា “យើងខ្ញុំទាំងអស់គ្នាដែលជាមេជាងសំណង់នៅក្រុមហ៊ុន LE MACAU សរុបទាំងអស់ ១៨នាក់ បានព្រមព្រៀងដាក់តម្កល់លុយរវាងជាងជាមួយនឹងក្រុមហ៊ុន LE MACAU ចំនួន ៤៤.៧៥៨ដុល្លារ រយៈពេល ៦ខែ គិតមកដល់ពេលនេះ ផុតកំណត់ជិត ២ឆ្នាំមកហើយ យើងខ្ញុំសូមសំណូមពរដល់ក្រុមហ៊ុនមេត្តាជួយបើកលុយដែលបានតម្កល់ឲ្យយើងខ្ញុំផង។ ដោយសារយើងខ្ញុំជំពាក់គេ ចងបោលការគេច្រើន ដើម្បីបើកឲ្យកូនជាង”។

បើទោះបីជាមានការតវ៉ាយ៉ាងណាក៏ដោយ ក៏ភាគីខាងក្រុមហ៊ុនកាស៊ីណូឡឺម៉ាកាវ មិនព្រមដោះស្រាយ និងបានដោះសារយករួចខ្លួនទៅវិញ បានចុះកុងត្រាឬធ្វើកិច្ចសន្យាជាមួយមេការនិងក្រុមជាងកម្មករអ្វីនោះឡើយ។

ក្រុមអ្នកតវ៉ាបានលើកឡើងថា នេះគឺជាមិនទទួលខុសត្រូវរបស់លោក ចេង ប៊ុនថាំង អគ្គនាយកក្រុមហ៊ុនសណ្ឋាគារនិងកាស៊ីណូឡឺម៉ាកាវ និងចង់ស៊ីដាច់លុយតម្កល់ជាង ៤ម៉ឺនដុល្លារអាមេរិក ដែលផុតកំណត់ជិត ២ឆ្នាំមកហើយ មិនព្រមបើកឲ្យពួកគេ។ ហើយបែរជាទៅទម្លាក់កំហុសដាក់អ្នកផ្សេងឲ្យទទួលខុសត្រូវទៅវិញ។

ក្រុមកម្មករ ក្រុមជាងសំណង់ (ផ្នែកមេការ) ទទួលខុសត្រូវក្នុងការសាងសង់ អគារកាស៊ីណូ ឡឺម៉ាកាវ (Building12) ក្រុងបាវិត ខេត្តស្វាយរៀង ពួកគេនឹងបន្តតវ៉ា និងសុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជួយអន្តរាគមន៍និងរកយុត្តិធម៌ រឿងដែលលោក ចេង ប៊ុនថាំង អគ្គនាយកក្រុមហ៊ុនសណ្ឋាគារនិងកាស៊ីណូឡឺម៉ាកាវ មិនព្រមបើកលុយឲ្យពួកខ្លួន។

ចំណែកលោក ចេង ប៊ុនថាំង អគ្គនាយកក្រុមហ៊ុនសណ្ឋាគារនិងកាស៊ីណូឡឺម៉ាកាវ ក្រុងបាវិត មិនអាចសុំការអត្ថាធិប្បាយបានទេ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×