ស្ត្រីជាប្រពន្ធម្នាក់បានសម្រេចចិត្តបញ្ចេញរូបភាពដ៏ក្តៅក្រហាយមួយ ដែលបង្ហាញឲ្យឃើញប្តីរបស់នាង និងស្រីម្នាក់ដែលជាស្រីស្នេហ៍លួចលាក់ ឲ្យមិត្តភក្តិ និងហ្វេនៗដទៃនៅលើបណ្តាញសង្គមបានឃើញ បន្ទាប់ពីនាងបានតាមទាន់ច្បាស់នឹងភ្នែក ខណៈពួកគេទាំងពីរកំពុងបង្កាត់ភ្លើងស្នេហ៍នឹងគ្នានៅក្នុងបន្ទប់ ។
នារីម្នាក់ឈ្មោះ Pear Walairuk បានបង្ហោះរូបភាព១សន្លឹក និងព្រមទាំងសរសេររៀបឲ្យដឹងថា៖ «ខ្ញុំកំពុងរង់ចាំប្តីរបស់ខ្ញុំ វិលត្រឡប់មកពីបម្រើការងារយោធាវិញ ។ ប៉ុន្តែ នៅទីបំផុត ខ្ញុំបានរកឃើញគាត់កំពុងដេកជាមួយនារីម្នាក់យ៉ាងមានសេចក្តីសុខ ដែលធ្វើឲ្យខ្ញុំស្លុតចិត្តស្ទើរនិយាយពុំចេញ! ។ នៅខណៈពេលនោះផងដែរ ខ្ញុំបានផ្ទុះកំហឹងយ៉ាងខ្លាំង ប៉ុន្តែ បានត្រឹមថតរូបពួកគេប៉ុណ្ណោះ» ។
តាមរយៈរូបភាព បុរសម្នាក់ត្រូវបានឃើញស្ថិតក្នុងស្ថានភាពខ្លួនប្រាណពុំមានសម្លៀកបំពាក់ដោយគ្របភួយ អង្គុយនៅលើគ្រែក្នុងបន្ទប់ ខណៈស្ត្រីម្នាក់ទៀតឈរនៅក្បែរគាត់ ក៏ស្ថិតក្នុងស្ថានភាពខោអាវធ្លាក់រខេករខាក ដែលត្រូវបានគេជឿថាជាលទ្ធផលនៃសកម្មភាពត្រៀមឡើងឋានសួគ៌ ៕ ឧត្តម