ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ដើម្បីសម្រេចភារកិច្ចនេះឱ្យបានល្អ មន្ដ្រី ដែលទើបនិងទទួលភារកិច្ចថ្មី ត្រូវខិតខំ គោរពប្រតិបត្ដិ តាមផែការការងារ ច្បាស់លាស់ និងចំគោលដៅ ដើម្បីអនុវត្តន៍ដោយរក្សាឱ្យបាននូវសាមគ្គីភាពផ្ទៃ ក្នុង និងមានកិច្ចសហប្រតិបត្តិការល្អ ជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ ជាពិសេស ប្រជាពលរដ្ឋ ជាមួយអាជ្ញាធរដែនដី ខណ្ឌ សង្កាត់។
លោកបន្ដថា៖ ថ្នាក់ដឹកនាំ ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ ថ្នាក់ ពិតជារួមគ្នាសម្រេចរាល់ កិច្ចការដែលរាជរដ្ឋាភិបាល បានប្រគល់ជូន ដោយអនុវត្តន៍ឱ្យបានជាក់ស្ដែង នូវការកែទម្រង់ ស៊ីជម្រៅ លើគ្រប់ វិស័យ របស់រាជរដ្ឋាភិបាល ដែលមានអភិបាលកិច្ចល្អជាស្នូល ដោយអនុវត្តន៍ តាមពាក្យស្លោក បម្រើ ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរឡើង គឺដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងវិបុលភាពប្រទេសជាតិ ។
ដើម្បីប្រសិទ្ធភាពការងារ អាជ្ញាធររាជធានីភ្នំពេញ បានប្រកាសតែងតាំង លោក ម៉ុក ច័ន្ទករុណា ជាអភិបាលរងខណ្ឌដូនពេញ ជំនួសលោកឈឹម ឌីណា ចូលនិវត្ដន៍។ ការប្រកាសតែងតាំង អភិបាលរង១រូបនៅខណ្ឌដូនពេញនេះ គឺតម្រូវឲ្យការងារ រដ្ឋបាលនៅសាលា ខណ្ឌអនុវត្ដផ្ទៃក្នុងទៅដោយ រលូន ពិសេសការងារ បម្រើសេវា សាធារណៈ សម្រាប់ផលប្រយោជជូនប្រ ជាពលរដ្ឋប្រកប ដោយតម្លាភាព សមធម៌ និងប្រសិទ្ធភាព ។
ពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ចនេះធ្វើឡើង ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង មន្ត្រីចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ជាច្រើនរូបទៀត។ ពិធី ប្រកាសតែងតាំងនេះ បានប្រព្រឹត្ដ កាលពីថ្ងៃ ព្រហស្សតិ៍ទី១៤ មិថុនា ឆ្នាំ២០១៨ នៅសាលាខណ្ឌដូនពេញ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ក្នុងនាម មន្ដ្រីបម្រើការងារនៅសាលាខណ្ឌ និងក្នុងនាមជា មន្ត្រីចំណុះអោយរដ្ឋបាលខណ្ឌ ដែលជាអាណាព្យាបាល នៅមូលដ្ឋាន ត្រូវបំពេញការងារ ជូនប្រជាពលរដ្ឋ ឲ្យបានល្អ ។
លោកបន្ដថា៖ ការប្រកាសតែងតាំងនេះ ធ្វើឡើងជាធម្មតា ទៅតាមនីតិវិធី នៃច្បាប់ ជាក់ស្តែងសម្រាប់ពេលនេះ គឺបានប្រកាសតែង តាំងលោក ម៉ុក ច័ន្ទករុណា ជាអភិបាលរងខណ្ឌពេញ ជំនួសលោក ឈឹម ឌីណា ដោយត្រូវចូលនិវត្ដន៍ ។ ដូច្នេះលោក ម៉ុក ច័ន្ទករុណា ត្រូវយកចិត្តទុកដាក់ ប្រកបដោយជោគជ័យ និងសហការការ សាមគ្គីភាពឲ្យបានល្អ ដើម្បីជំរុញ ការបម្រើសេវាសាធារណៈឲ្យទទួល បានការគាំទ្រ មានជំនឿជឿទុកចិត្តមកលើ អាជ្ញាធរមូលដ្ឋាន ។
លោក ម៉ុក ច័ន្ទករុណា បានឡើងប្ដេជ្ញាចិត្តថា ៖ លោក នឹងយកអស់កម្លាំងកាយចិត្ត បម្រើការងារជូនប្រជាពរដ្ឋ និងបង្កើនការងារ របស់ខ្លួនឲ្យបានទ្វេដង ដើម្បីអនុវត្ដការងាគោល នយោបាយភូមិ សង្កាត់ មានសុវត្ថិភាព ពិសេស រក្សាសាមគ្គី ភាព ផ្ទៃក្នុងឲ្យបាល្អជាមួយគ្នា ។ លោកបន្ដថា៖ ក្នុងនាមលោកជាអភិបាលរង នេះលោក នឹងបំពេញលើការងារនេះ ឲ្យកាន់តែល្អ ដោយត្រូវជួយទាំងកម្លាំងកាយ និងចិត្តដល់អ្នកមានបញ្ហាជូនចំពោះប្រជាពលរដ្ឋ នៅសហគមន៍៕ ដោយ៖កូឡាប