Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លេងល្បែងភ្នាល់បាល់អស់លុយ បែកគំនិតចូលលួចទូរស័ព្ទអាយហ្វូន១១ប្រូមួយគ្រឿង ក្នុងផ្ទះលក់ចាប់ហួយ សមត្ថកិច្ចក្របួចជាប់

spot_img

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ អ្នករត់ឡាំប្រឺតាបែកគំនិតបន្លំចូលលួចទូរស័ព្ទដៃ I phone 11 pro ផ្ទះលក់ចាប់ហួយបានសម្រេច ព្យាយាមបើករត់គេច ត្រូវបានកម្លាំងនគរបាលតាមចាប់ខ្លួនបាន កាលពីវេលាម៉ោង ៩និង៥០នាទីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង ក្បែរវត្តអង្គបឹងចក ភូមិអង្គបឹងចក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យបើកម៉ូតូកង់៣ឥណ្ឌាទៅធ្វើរកទិញអ៊ីវ៉ាន់ នៅផ្ទះអ្នកលក់ដូរមួយកន្លែងក្នុងភូមិព្រែកតាប៉ុក សង្កាត់ឪឡោក ខណ្ឌកំបូល ឆ្លៀតឱកាសស្ត្រីជាអ្នកលក់ដូរ រវល់ភ្លេចខ្លួន ជនសង្ស័យបម្រុងលួចកាបូបលុយ និងទូរស័ព្ទ តែប្រញាប់ពេក លួចបានតែទូរស័ព្ទ ម៉ាក11 pro មួយគ្រឿង បានសម្រេចហើយ បើកចាកចេញគេចខ្លួន ។

ប្រភពដដែលបានបន្តថា បន្ទាប់មកម្ចាស់បាត់ទូរស័ព្ទជនសង្ស័យ គ្មានអ្នកណាក្រៅពី បុរសបើកកង់បី រាយការណ៍ប្តឹងសមត្ថកិច្ច ទើបកម្លាំងនគរបាល ចេញដេញតាមស្ទាក់ ចាប់ខ្លួនបានត្រង់ចំណុចក្បែរវត្តអង្គបឹងចក រកឃើញទូរស័ព្ទរបស់ជនរងគ្រោះវិញ រួចនាំខ្លួន ទាំងមធ្យោបាយ ម៉ូតូកង់បី ទៅសាកសួរនៅប៉ុស្តិ៍ឪឡោកភ្លាមៗ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញខណ្ឌ ។

តាមចម្លើយសារភាព ជនសង្ស័យដាច់អស់លុយដោយសារញៀនល្បែងភ្នាល់បាល់ ឃើញឱកាសល្អ ទូរស័ព្ទជនរងគ្រោះទុកចោល លួចយកតែម្តង ទៅ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងតែឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាកសរ ចាត់ការតាមនិតិវិធី៕​ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×