Friday, January 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត​! ក្រុមយុវជន​បង្ក​ការរំខាន «​រត់​ជាន់​លើ​រថយន្ត​គេ​» នៅ​ចំណុច​ភ្លើងស្តុប ព្រោះតែ​ដើម្បី​ផលិត​វីដេអូ​រក «View» ច្រើនៗ ត្រូវ​ចាប់ខ្លួន​ហើយ​!!

​យុវជន​ក្នុង​ទីក្រុង​បាងកក ៤ នៅ​ទីបំផុត ត្រូវបាន​ចាប់ខ្លួន​ហើយ និង​ផាកពិន័យ ពីបទ​បង្ក​ការរំខាន​នៅ​ទីសាធារណៈ បន្ទាប់ពី​វីដេអូ​មួយ​របស់​ពួកគេ​បង្ហោះ​នៅលើ YouTube បានធ្វើ​ឲ្យ​មហាជន​រិះគន់​យ៉ាងខ្លាំង ។​

​កាលពី​ម្សិលមិញ​នេះ បុរស​៤​នាក់​ដែលមាន​អាយុ​ចន្លោះ​ពី ១៦ ទៅ ២០ ឆ្នាំ ត្រូវបាន​ប៉ូលីស​កោះហៅ​ឲ្យ​ចូលខ្លួន​យ៉ាង​ឆាប់ បន្ទាប់ពី​វីដេអូ​មួយ​របស់​ពួកគេ បានបង្ហាញ​ឲ្យ​ឃើញ​ពួកគេ​ធ្វើ​សកម្មភាព​រត់ឡើង​ជាន់​លើ​រថយន្ត​គេ​ជាច្រើន ខណៈ​កំពុង​ជាប់​ស្ទះចរាចរណ៍ និង​ទីកន្លែង​ដទៃទៀត​ដូចជា ដាំ​ក្បាល​ចូល​ចាន​បង្គន់​, រអិល​ខ្លួន​ចុះ​នៅលើ​បង្កាន់ដៃ​ជណ្តើរយន្ត MRT និង​សកម្មភាព​បង្ក​ការរំខាន​ដទៃទៀត ។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់ Morning News ។​

​យុវជន​២​នាក់​មាន​អាយុ ២០ ឆ្នាំ ដូចគ្នា ត្រូវ​បានកំណត់​អត្តសញ្ញាណ​មានឈ្មោះ Wanchalerm Premkasem និង Supod Srakobkaew ។ រីឯ​២​នាក់​ទៀត​មាន​អាយុ ១៦ និង ១៧ ឆ្នាំ ពុំ​ត្រូវបាន​បញ្ចេញ​ឈ្មោះ​នោះទេ ។​

​ប៉ូលីស​និយាយថា ៣​នាក់​ក្នុងចំណោម​ពួកគេ​ទាំង​៤ នោះ​មានឈ្មោះ Wanchalerm និង​ក្មេងប្រុស​ជំទង់​ទាំង​២ ត្រូវបាន​ផាកពិន័យ ១ ពាន់​បាត (​ប្រហែល ៣០ ដុល្លារ​) សម្រាប់​សកម្មភាព​បង្ក​ការរំខាន​នៅ​ទីសាធារណៈ ។ ចំណែក Supod ដែល​បានធ្វើ​សកម្មភាព​រត់ឡើង​ជាន់​លើ​រថយន្ត​គេ នៅ​ផ្លូវ​ប្រសព្វ Asoke ពុំ​ត្រូវបាន​ចោទប្រកាន់​ទេ ដរាបណា​ម្ចាស់​រថយន្ត​ទាំងនោះ ចេញមក​ប្តឹង​តាមផ្លូវ​ច្បាប់ ។​

​ទោះយ៉ាងណា វីដេអូ​របស់​ក្រុម​នេះ​នៅលើ​មាន​វត្តមាន​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ករ​បស់ Wanchalerm ។ វា​ឥឡូវនេះ មាន​អ្នកទស្សនា​ជាង​១​លាន​ផងដែរ ៕ ចន្ទី​

×