Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តស៊េរីទំនើបម៉ាក VOLVO បើកឡើងខឿន ទៅបុ.កបង្គោលភ្លើងសញ្ញាបណ្តាលឲ្យបាក់មួយដើម

spot_img

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាក VOLVOមួយគ្រឿង បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានបួងចង្កូតឡើងខឿន ជ្រុ.លទៅបុ.កបង្គោលភ្លើងសញ្ញាបណ្ដាលឲ្យបាក់ មួយដើម ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែរ បានកើតឡើងកាលពីវេលាម៉ោង ២ និង ២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៦ខែវិច្ឆិកាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម ត្រង់ចំណុចរវង់មូលវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តស៊េរីទំនើបម៉ាកVOLVO ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BN-9920 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមដងផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បម្រុងនឹងបួងចង្កូតបត់តែមិនផុតក៏ជ្រុលឡើងខឿន ទៅបុកបង្គោលភ្លើងសញ្ញាបណ្ដាលឱ្យបាក់រាបដល់ដី ចំណែកឯរថយន្តបង្កវិញ បែកពោងសុវត្ថិភាពទើបទៅមុខលែងរួច។ ហើយភ្លាមនោះដែរ ម្ចាស់រថយន្តបង្កបានគេចចេញ ពីកន្លែងកើតហេតុបាត់ស្រមោល៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img