Thursday, December 7, 2023

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីតាំងសង្វៀនបញ្ជល់មាន់១កន្លែង នៅតំណាក់ធំ៣ នៅចំណុចបូរីជ័យជំនះ កំពុងបើកលេងយ៉ាងរលូន មិនរំខានដល់សមត្ថកិច្ច

spot_img

ភ្នំពេញ : តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិតំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ បានខ្សឹបឲ្យដឹងថា សព្វថ្ងៃមានទីតាំងសង្វៀនបញ្ជល់មាន់១កន្លែង បានកំពុងដំណើរការលេង យ៉ាងរលូននៅចំណុចបូរីជ័យជំនះដោយមានអ្នកមកលេងនិងភ្នាល់ដាក់លុយ យ៉ាងសប្បាយដោយគ្មានឃើញអាជ្ងាធរឬសមត្ថកិច្ចមូលដ្ឋានចុះបង្រ្កាបឡើយ។

ប្រភពដដែលបានឲ្យដឹងទៀតថា ម្ចាស់ទីតាំងដែលបើកលេងសង្វៀនបញ្ជល់មាន់ល្មើសច្បាប់នេះមានឈ្មោះតាវែង ជាអ្នកបើក ដោយមិនខ្លាចញញើតសមត្ថកិច្ចអ្វីសោះឡើយ មិនតែប៉ុណ្ណោះទេផ្គើនថែមទៀត។

ប្រភពដដែលបានបន្ថែមទៀតថា រាល់ថ្ងៃគឺសង្វៀនបញ្ជល់មាន់ខាងលើនោះបើកលេងយ៉ាងសប្បាយអឺងកង ដោយមិនញញើតនិងសមត្ថកិច្ចមូលដ្ឋានទាល់តែសោះ មើលទៅប្រហែលជាម្ចាស់ទីតាំងបញ្ជាល់មាន់នេះ មានខ្នងបង្អែកជាមន្ត្រីដ៏មានឥទ្ធិពលណាមួយនៅការពារ ហើយមើលទៅបានហ៊ានបើកលេងយ៉ាងរលូនបែបនេះ។

នៅពេលនេះប្រជាពលរដ្ឋដែលស្អប់ខ្ពើមល្បែងស៊ីសងទាំងនេះ រង់ចាំមើលថាតើលោកអភិបាលខណ្ឌ និងលោកវរសេនីយ៍ទោអ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ និងមានវិធានការ ឬចំណាត់ការបែបណា ក្នុងការចុះបង្រ្កាបទីតាំងសង្វៀនបញ្ជល់មាន់ ដែលមានឈ្មោះតាវែងដ៍ល្បីឈ្មោះប្រចាំដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ នៅចំណុចបូរីជ័យជំនះដែរឬទេ? ព្រោះល្បែងស៊ីសងទាំងនេះ អាចបង្កឲ្យមានភាពអសន្តិសុខដែលកំពុងកើតមាននៅក្នុងសង្គមសព្វថ្ងៃ ស្រាប់ដូចជា:ចោរលួច ចោរឆក់ ប្លន់ គាស់ផ្ទះ គ្រឿងញៀន និងអំពើហឹង្សារក្នុងគ្រួសារទៀតផង។ ហេតុនេះលោកវរសេនីយ៍ទោអ៊ុក បូនីនអធិការនគរបាលខណ្ឌមានជ័យ មិនត្រូវបណ្តែតបណ្តោយទុកឲ្យទីតាំងបញ្ជល់មាន់ របស់តាវែងបើកលេងបន្តទៀតទេ ។

សូមមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញ បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ ស្រុក ក្រុង ខេត្តណា ដែលមិនទប់ ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ ក្នុងមូលដ្ឋានរបស់ខ្លួនទេ អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ ននិងត្រូវប្រឈមបាត់បង់តំណែងជាក់ជាមិនខានឡើយ៕ រក្សាសិទ្ធិដោយ:សុវណ្ណារិទ្អ

spot_img
×