Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ ៖​ អភិបាលស្រុក​អង្គរ​បូ​រី បើ​កដៃ​ឲ្យ​ក្រុម​ឈ្មួញ​ កាយ​យក​ថ្មភ្នំ​បូ​រី ដែល​ជា​ភ្នំ​ប្រវត្តិសាស្ត្រ​លក់​

spot_img

ភ្នំពេញៈ​ ប្រជាពលរដ្ឋបានរិះគន់និងចោទប្រកាន់ទៅលើអភិបាលស្រុក​អង្គរ​បូ​រី លោក រស់ ប៊ុ​ន​ធឿ​ន កំពុង​តែបើ​កដៃ​ឲ្យ​ក្រុម​ឈ្មួញ​កាយ​យក​ថ្មភ្នំ​បូ​រី ដែល​ជា​ភ្នំ​ប្រវត្តិសាស្ត្រ​លក់​ និងធ្វើឲ្យខូចផ្លូវ​ប្រជាពលរដ្ឋធ្វើដំណើរថែមទៀតផង។

បើតាមប្រជាពលរដ្ឋ​បានទម្លាយ​ថា អភិបាលស្រុក​អង្គរ​បូ​រី ចូល​ចិត្ត​ច្រៀង​ខារ៉ាអូខេ​ និងចូល​ច្រៀងខារ៉ាអូខេ​ស្រីញីគ្មានលួសថ្ងៃ ដោយក្រុមឈ្មួញ​ប៉ាវ​ចូល​ច្រៀង​ពង្វក់ ទើប​បាន​ជា​ឲ្យ​ឈ្មួញ​កាយ​ថ្មភ្នំ​បុរី​លក់​យ៉ាងរំភើយបែបនេះ។

​បើតាមមន្ត្រី​​នៅ​មន្ទីរ​រ៉ែ និង​ថាមពល​ ខេត្តតាកែវ ​បានឱ្យ​ដឹង​ថា ចំពោះករណី​ក្រុមឈ្មួញ​កាយ​យក​ថ្ម​លក់​នៅ​ភ្នំ​បូ​រី ស្រុក​អង្គរ​បូ​រី​នេះ ជំនាញ​បាន​ហាមឃាត់​ប៉ុន្មានដងដែរ ក្នុង​ពេល​កន្លង​មក​ ប៉ុន្តែមិនដឹងហេតុអ្វីបានជាក្រុមឈ្មួញនៅតែបន្តសកម្មភាពយ៉ាងគឃ្លើនដដែល។

លោក រស់ ប៊ុ​ន​ធឿ​ន​អភិបាលស្រុកអង្របុរី មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ។

ចំណែក​លោក ផេង វុ​ធ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តតាកែវ ក៏មិនអាចសុំការអត្ថាធិប្បាយបានដែរ៕​ រក្សាសិទ្ធិដោយៈ​ CEN

spot_img
×