Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃើញ​របៀប​ធ្វើ​បាយក្តាំង​លែង​ចង់​ឃ្លាន​

​ភ្នំពេញ​៖ កម្លាំង​សមត្ថកិច្ច​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​រកឃើញ​ទីតាំង​ផលិត​បាយក្ដាំង​ពិសេស ចំនួន​៣​ទីតាំង ដោយ​ប្រកប​អាជីវកម្ម​គ្មាន​ច្បាប់ គ្មាន​អនាម័យ បាយក្ដាំង​ដាក់​នៅ​លើ​ដី គ្មាន​គ្រប កាលពី​ថ្ងៃ​ទី​១៥​ខែ​មិថុនា​នេះ នៅ​សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ​។​

​ទីតាំង​ផលិត​បាយ​ក្បាំង គឺ​មាន​សត្វ​សុនខ​៥​ទៅ​៦​ក្បាល រត់​ចុះ​រត់ឡើង ពេលយប់ ត្រូវ​សត្វ​កណ្ដុរ​ធ្វើ​សមយុទ្ធ​ទៀត ហាល​ខោអាវ​ពី​លើ​ទៀត ហើយ​យក​ប្រេង​កាកសំណល់​មក​បំពង​ទៀត នៅ​ដី​ឡូត៍​គ្មាន​លេខ ផ្លូវ​បេតុង សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារអំពៅ​។​

​ករណីនេះ ត្រូវបាន​សមត្ថិ​ចម្រុះ​សម្រេច​ឲ្យ ផ្អាក​អាជីវកម្ម​ជា​បណ្ដោះអាសន្ន រង់ចាំ​ធ្វើ​ច្បាប់ និង​រៀបចំ​កន្លែង​ឲ្យមាន​សោភ័ណភាព និង​មាន​អនាម័យ​ត្រឹមត្រូវ ទើប​អនុញ្ញាត​ឲ្យ​ដំណើរការ​ឡើងវិញ​។​

​មន្ដ្រី​ជំនាញ​បាន​ដកហូត​សំណាក យក​ទៅ​មន្ទី​ពិសោធន៍ ដើម្បី​ពិនិត្យ​រកមើល​កម្រិត​មេរោគ និង​សារធាតុ​គីមី ហាមឃាត់ ដាក់​លើ​បាយក្តាំង​នោះ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

     

×