Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនបុរសជនជាតិចិន២នាក់ ពាក់ព័ន្ធករណីប្ល.ន់រថយន្តរបស់ជនជាតិខ្មែរ

spot_img

ព្រៃវែង៖ មានករណីជនជាតិចិនពីរនាក់ប្ល.ន់អ្នបើករថយន្តតាក់ស៊ី ត្រូវបានសមត្ថកិច្ចខេត្តព្រៃវែងធ្វើការព័ទ្ធចាប់ខ្លួនបាន កាលពីវេលាម៉ោង៧និង៣០នាទីនៅថ្ងៃទី ២៨ ខែវិច្ឆិកាឆ្នាំ ២០២២ ត្រង់ចំណុចខាងលិចការ៉ាស់សាំងមួយកន្លែង ក្នុងភូមិព្រៃព្នៅ ឃុំព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

សមត្ថកិច្ចខេត្តព្រៃវែងបានឲ្យដឹងថា នៅមុនពេលកើតហេតុមានជនជាតិចិនពីរនាក់រួមដំណើរជាមួយជនរងគ្រោះ ជាអ្នកបើកបរថយន្តឈ្នួល ស្រាប់តែមកដល់ចំណុចខាងលិចការ៉ាស់សាំងមួយកន្លែង ចំងាយប្រហែល២០០ មានជនជាតិចិនចំនួនពីរនាក់ភេទប្រុសអាយុប្រហែល ៣៥ ឆ្នាំដូចគ្នា ខណៈនោះជនសង្ស័យជាជនជាតិចិនម្នាក់បានរិតករពីក្រោយជនរងគ្រោះឈ្មោះ អោន ណូរ៉ា ភេទប្រុស អាយុ ៣០ ឆ្នាំទីលំនៅភូមិឬស្សីជួសខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង (ជាម្ចាស់រថយន្ត) ឱ្យជនរងគ្រោះចុះពីរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ប្រផេះពាក់ផ្លាកលេខ2 AS 3009។

សមត្ថកិច្ចបានបន្តថា ខណៈដែលជនជាតិចិនកំពុងតែរឹតកជនរងគ្រោះអូសចេញពីរថយន្ត មានជនសង្ស័យម្នាក់ទៀតដើរចូលទៅកាន់ចង្កូតរថយន្ត បើកចេញពីកន្លែងកើតហេតុឆ្ពោះទៅទិសខាងកើត។ ចំណែកជនរងគ្រោះបានដើរមកទំនាក់ទំនងម្ចាស់ការ៉ាស់សាំង ឲ្យជួយទាក់ទងប្ដឹងមកសមត្ថកិច្ច អំពីសកម្មភាពប្លន់។

សមត្ថកិច្ចបានបន្តទៀតថា ក្រោយពីទទួលបានព័ត៌មានសមត្ថកិច្ចយើង បានចេញអន្តរាគមន៍ ពួនស្ទាក់ចាប់ជនសង្ស័យ ជាជនជាតិចិនទាំង២នាក់បាននៅចំណុចមុខអធិការដ្ឋាននគរបាលស្រុកពារំាតែម្តង ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ទី១-ឈ្មោះ He Biao ភេទប្រុស អាយុ៣៦ឆ្នាំជនជាតិចិន មកពីទីក្រុងសៀងហៃ ប្រទេសចិន។ ទី២-ឈ្មោះ Chen Hua ភេទប្រុស អាយុ៣៦ឆ្នាំជនជាតិចិន មកពីទីក្រុងសៀងហៃ ប្រទេសចិន។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ត្រូវបានឃាត់ខ្លួន ជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលស្រុកពារាំង ដើម្បីកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×