Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត២គ្រឿងបុ.កគ្នា ត្រង់ចំណុចស្តុបផ្លូវបំបែកជាបួន រងការខូចខាតធ្ងន់ធ្ងរទាំងសងខាង

spot_img

ភ្នំពេញ ៖ រថយន្តម៉ាកសាយអនមួយគ្រឿង បានបើកទៅបុ.កជាមួយរថយន្តម៉ាកតូយូតាព្រូស ត្រង់ចំណុចផ្លូវបំបែកជាបួន យ៉ាងពេញទំហឹងបណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរទាំងសងខាង សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១២រំលងអធ្រាត្រឈានចូលថ្ងៃទី ៣០ខែវិច្ឆិកាឆ្នាំ ២០២២ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ កែងនឹងផ្លូវឧកញ៉ាម៉ុងរិទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាកតូយូតាព្រូស ពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2AZ-6983បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវឧកញ៉ាម៉ុងឫទ្ធី ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន បានបើកឆ្លងស្តុប ២៤ម៉ោងខណៈពេលឆ្លងដល់ ពាក់កណ្តាលផ្លូវស្រាប់តែមានរថយន្តម៉ាកសាយអនមួយគ្រឿងទៀត ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BO-5672បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន ខណៈពេលមកដល់ចំណុចកើតហេតុស្តុប២៤ម៉ោង មិនប្រយ័ត្នក៏ជ្រុលទៅបុ.ករថយន្តតូយូតាព្រូសចំពីមុខចំហៀងខាងស្តាំ យ៉ាងពេញទំហឹងបណ្តាលរថយន្តខូចខាតធ្ងន់ធ្ងរ ចំណែករថយន្តម៉ាកសាយអនវិញ បានជ្រុលទៅបុកផ្ទប់និងរបងផ្ទះពលរដ្ឋខូចខាតមួយកំណាត់មុខទាំងស្រុង សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចឲ្យភាគីទាំងសងខាង សម្របសម្រួលគ្នាដោយឡែកភាគីទាំងពីរ សម្រួលគ្នាមិនត្រូវក៏សមត្ថកិច្ចមូលដ្ឋាន ទាក់ទងទៅជំនាញចរាចរណ៍ ឲ្យចុះមកវាស់វែងយករថយន្តទាំង ២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំចូលខ្លួនដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img