Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួន ឃា.តករម្នាក់ ដែលអា.ករសម្លា.ប់និស្សិតស្រីម្នាក់ នៅខេត្តកំពង់ចាម ដោយខឹងជនរងគ្រោះមិនឲ្យខ្លួនដេករួមភេទជាមួយ

spot_img

កំពង់ចាម ៖ ឃា.តករម្នាក់ដែលអា.ករសម្លា.ប់និស្សិតស្រីម្នាក់ នៅខេត្តកំពង់ចាម ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានហើយ នៅថ្ងៃទី ១ ខែធ្នូឆ្នាំ ២០២២។

ជនដៃដល់ពេលសមត្ថកិច្ចចាប់បានហើយ ចម្លើយសារភាពប្រាប់សមត្ថកិច្ចថា៖ កន្លងមកនេះជនសង្ស័យ និងជនរងគ្រោះធ្លាប់ស្គាល់រាប់អានគ្នា កាលពីរៀននៅអនុវិទ្យាល័យព្រីងជ្រុំ អំឡុងឆ្នាំ២០១៩ រហូតពេលកើតហេតុក៏ជិះម៉ូតូជួបគ្នាដោយចៃដន្យ រួចក៏បបួលគ្នាដើរលេង នឹងបានជូនជនរងគ្រោះទៅបន្ទប់ដេកវិញ ហើយក៏បានចូលលេងក្នុងផ្ទះ ដោយសារទុកចិត្តថាជាមិត្តអ្នកស្គាល់គ្នា ហើយជនបង្ក ដោយខឹងជនរងគ្រោះមិនឲ្យខ្លួនដេករួមភេទជាមួយ ក៏អា.ករស.ម្លាប់តែម្ដង ។

នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ០៥និង៣០នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ នៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានទទួលព័ត៌មានពីឈ្មោះលី ឈាងគីភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិទី២ សង្កាត់វាលវង់ក្រុងកំពង់ចាម បានរាយការណ៍មកថា មានករណីបង្កហិ.ង្សា ក្នុងបន្ទប់ជួលរបស់គាត់ ដែលបានជួលឲ្យក្មេងស្រីម្នាក់ ស្នាក់នៅរៀនសូត្រ ។

ក្រោយទទួលព័ត៌មានភ្លាម លោកវរសេនីយ៍ឯក អ៉ឹង ប៊ុន អធិការនគរបាលក្រុមកំពង់ចាម បានចាត់បញ្ជាឲ្យកម្លាំងជំនាញ នៃអធិការដ្ឋាន កម្លាំងប៉ុស្តិ៍រដ្ឋបាលវាលវង់ សហការ ជាមួយកម្លាំងជំនាញ នៃផែនការងារនគរបាលព្រហ្មទណ្ឌខេត្ត ចុះដល់ទីតាំងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យ ។ ពេលកម្លាំង ចុះដល់ទីតាំងកើតហេតុក៏ប្រទះឃើញមានមនុស្សម្នាក់ ភេទប្រុស ដៃកាន់កូនកាំបិត ។ ដោយមានអាការ:សង្ស័យ សមត្ថកិច្ចយើងខ្ញុំ បានធ្វើការឃាត់ខ្លួនជនសង្ស័យនោះភ្លាម និងពិនិត្យមើលក្នុងបន្ទប់ឃើញមានស្នាមឈាមប្រលាក់ពេញការ៉ូ និងឃើញក្នុងបន្ទប់ទឹក(បន្ទប់ជួល)នោះ មានសាកសពនារីម្នាក់ ទើបសមត្ថកិច្ចយើងខ្ញុំ សន្មត់ថាជាករណីឃាត.កម្មតែម្ដង។

តាមការសាកសួរម្ចាស់បន្ទប់ជួលខាងលើ សាកសពនេះមានឈ្មោះ វៀត ចន្ទ្រា អាយុ២០ឆ្នាំ មុខរបរជានិស្សិតឆ្នាំទី២ នៅសាកលវិទ្យាល័យវេស្ទើន និងមានទីលំនៅ នៅភូមិស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

តាមការសាកសួរជនសង្ស័យមានឈ្មោះ យឺ ម៉េងឈៀក ភេទប្រុស អាយុ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិដំណាក់អំពិល ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ក្នុងនោះជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបាន ធ្វើសកម្មភាព (អា.ករ) សម្លា.ប់ជនរងគ្រោះឈ្មោះ វៀត ចន្ទ្រា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជានិស្សិតឆ្នាំទី២ រៀននៅសាកលវិទ្យាល័យវេស្ទើន ក្រុងកំពង់ចាម និងមានទីលំនៅនៅភូមិក្តុយ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយយកកាំបិតបន្លែទៅអា.ករស.ម្លាប់ជនរងគ្រោះ បណ្ដាលឲ្យស្លា.ប់នៅក្នុងបន្ទប់ជួល របស់ឈ្មោះលី ឈាងគី នៅទីតាំងកើតហេតុ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ០៤:០៥នាទី ពិតប្រាកដមែន ។

មូលហេតុ កន្លងមកនេះជនសង្ស័យ និងជនរងគ្រោះធ្លាប់ស្គាល់រាប់អានគ្នា កាលពីរៀននៅអនុវិទ្យាល័យព្រីងជ្រុំ អំឡុងឆ្នាំ២០១៩ រហូតពេលកើតហេតុក៏ជិះម៉ូតូជួបគ្នាដោយចៃដន្យ រួចក៏បបួលគ្នាដើរលេង នឹងបានជូនជនរងគ្រោះទៅបន្ទប់ដេកវិញ ដោយខឹងជនរងគ្រោះមិនឲ្យខ្លួនដេករួមភេទជាមួយ ក៏អាករស.ម្លាប់តែម្ដង ។

នៅកន្លែងកើតហេតុ បន្សល់ទុកនៅកាំបិតចិតបន្លែបាក់ដងចំនួន០១ និងម៉ូតូម៉ាកសេ១២៥ ផលិតឆ្នាំ២០១៩ ពណ៌ខ្មៅ គ្មានផ្លាកលេខនិងស្នាមកាប់ ។ ករណីនេះសមត្ថកិច្ច បានឃាត់ និងនាំខ្លួនជនសង្ស័យ មកអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីបន្តកសាងសំណុំរឿង តាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×