Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តម៉ាកហីយ៉ាន់ដាយមួយគ្រឿង បើកលឿនឡើងសួនផ្លូវ ទៅបុ.កបង្គោលស្លាកសញ្ញា បណ្តាលឲ្យបា.ក់មួយដើម

spot_img

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្ដម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង ក្នុងល្បឿនលឿនបានរេចង្កូតឡើងសួនផ្លូវជ្រុល ទៅបុ.កបង្គោលស្លាកសញ្ញាបណ្ដាលឲ្យបា.ក់មួយដើម ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ៤និង ៣០នាទីល្ងាចថ្ងៃទី ៣ខែធ្នូឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៣ ត្រង់ចំណុចក្បែរស្ពានអាកាសចោមចៅ ក្នុងសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហមមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2AJ-7609បើកបរដោយបុរសម្នាក់ ធ្វើដំណើរចុះពីលើស្ពានអាកាសចោមចៅ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ពុំដឹងថាមានបញ្ហាអ្វីនោះទេ ក៏បានរេចង្កូតរថយន្តមកខាងឆ្វេងដៃឡើងសួនផ្លូវ ជ្រុលទៅបុ.កបង្គោលស្លាកសញ្ញាបណ្ដាលឲ្យបា.ក់មួយដើម ចំណែករថយន្តបង្កវិញ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្ស ហើយភ្លាមនោះដែរ ម្ចាស់រថយន្តបង្កក៏បានចុះពីរថយន្តគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img