Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តស៊េរីទំនើបបើកលឿន ទៅបុ.ករបាំងថ្មពុះចែកផ្លូវពេញទំហឹង បណ្តាលឲ្យបាក់ចំនួនមួយកង់

ភ្នំពេញ ៖ បុរសជនបរទេសម្នាក់បានបើករថយន្តស៊េរីទំនើប មួយគ្រឿងក្នុងល្បឿនលឿន មិនប្រយ័ត្នបានរេចង្កូតទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាលពេញទំហឹងបាក់មួយកង់ សំណាងល្អមិនបង្កអោយគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង ១២រំលងអធ្រាត្រឈានចូលថ្ងៃទី៤ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ដំបូងគេបានឃើញរថយន្តស៊េរីទំនើបពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BR-4401បើកបរដោយបុរសជនបរទេសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកនិងរបាំងថ្មពុះចែកផ្លូវចំពាក់កណ្តាលយ៉ាងពេញទំហឹង បណ្តាលឲ្យបា.ក់មួយកង់ ទើទៅមុខលែងរួច និងរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ហើយភ្លាមនោះដែរម្ចាស់រថយន្តបង្កបានចុះពីរថយន្តគេចខ្លួនបាត់ស្រមោល៕ រក្សាសិទ្ធិដោយ ៖ សា មេត

×