រដ្ឋការនៃទីក្រុងធំៗមួយចំនួនរបស់ចិនបានប្រើប្រាស់ឧបករណ៍ស្គែនផ្ទៃមុខ ដើម្បីទប់ស្កាត់ករណីដែលអ្នកប្រើប្រាស់សេវាសាធារណៈនេះ លួចយកក្រដាសអនាម័យ ។
ក្រៅពីនោះប្រព័ន្ធបច្ចេកវិទ្យាខ្ពស់ដូចបង្ហាញវីដេអូខាងក្រោមក៏នៅសំដៅកាត់បន្ថយសំរាមបានជាអតិប្បរមា ។
ដំបូងឡើយវាត្រូវបានអនុវត្តនូវបណ្តាបន្ទប់អនាម័យសាធារណៈ នាទីក្រុងធានជីនដែលជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយនៅក្រុងប៉េកាំង។ កាលពីខែមីនាឆ្នាំ ២០១៧ ខណៈពេលដែលនៅទីនោះមានប្រជាជននៅក្នុងតំបន់ តែងដើរមកកាន់ទីនេះ ដើម្បីលួចយកក្រដាសអនាម័យ ។
ឥឡូវវាក៏ត្រូវបានសេវាបន្ទប់អនាម័យសាធារណៈនៅក្រុងសៀងហៃយកមកអនុវត្តដើម្បីគ្រប់គ្រងក្រដាសអនាម័យ ។
បច្ចេកវិទ្យានោះគឺអ្នកត្រូវឈរពីមុខម៉ាស៊ីនស្គែន ដើម្បីឲ្យវាស្កែនមុខរបស់អ្នក ក្រោយមកម៉ាស៊ីននេះនឹងផ្តល់ក្រដាសប្រវែង ៨០សង់ទីម៉ែត្រ ដើម្បីអ្នកប្រើប្រាស់ អ្នកមិនអាចប្រើប្រាស់ម៉ាស៊ីននេះបានជាថ្មីម្តងទៀតក្នុងអំឡុងពេល ៩នាទី ។ ប្រសិនបើអ្នកចង់បានក្រដាសអនាម័យបន្ថែមអ្នកត្រូវរង់ចាំ ៩នាទី រួចទើបបង្ហាញមុខឲ្យឧបករណ៍នេះស្គែន ដើម្បីវាចែក… ក្រដាសអនាម័យ ។
ភ្នាក់ងារផលិតឧបករណ៍នេះនិយាយថា ក្រដាសអនាម័យ ៖ ៨០សង់ទីម៉ែត្រ គឺវាគ្រប់គ្រាន់ហើយ ហើយម៉ាស៊ីនស្គែនផ្ទៃមុខនេះអាចជួយសន្សំសំចៃក្រដាសអនាម័យដល់ទៅ ៧០% ឯណោះ ៕ លីសា