Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹកនេះ កីឡាករ ធឿន ធារ៉ា បានមកដល់ ក្រុមហ៊ុន ខេ អិន អិន ទទួលប្រាក់១០លានរៀល

ភ្នំពេញ ៖ កាលពីថ្ងៃពុធ ទី២៨ ខែធ្ន ឆ្នាំ២០២២ ធឿន ធារ៉ាត្រូវបានក្រុមហ៊ុន ខេអិនអិន ខេមបូឌា ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងចក្រ ឈានមុខគេក្នុងប្រទេសកម្ពុជា បានឧបត្ថម្ភថវិការរហូតដល់ទៅ១០លានរៀល ដើម្បីជាការលើកទឹកចិត្តដែល កីឡាករប្រដាល់ រូបនេះបាននាំមុខមាត់អោយប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ។

ជាកិត្តិយស និងមោទនភាពបំផុតដែល កីឡាកររូបនេះបានយកឈ្នះ ស្តេចប្រដាល់ថៃ សៃ យុគ នៅក្នុងសង្វានប្រទេសថៃត្រឹមទឹកទី១តែប៉ុណ្ណោះ ព្រមទាំដណ្តើមបានខ្សែក្រវ៉ាត់ Thai Fight និងពានរង្វាន់ស្តេចថៃឆ្នាំ២០២២។ ដោយក្តីរំភើបយ៉ាងក្រៃលែង ទើបក្រុមហ៊ុនខេអិនអិន ខេមបូឌា បានឧបត្ថម្ភថវិការ១០លានរៀលដល់កីឡាករជ័យលាភី ធឿន ធារ៉ា ក្នុងគោលបំណងគាំទ្រ និងលើកទឹកចិត្ត ក្រោយជ័យជំនះដ៏ពិសេសនេះសង្ឈឹមថាគាត់អាចបន្តភាពខ្លាំង ជាមួយដំណើរជោគជ័យរបស់គាត់ក្នុងវិស័យប្រដាល់ជាតិ អន្តរជាតិ នាថ្ងៃអនាគត ដើម្បីបន្តរលើកកេត្តរ៍ឈ្មោះប្រទេសជាតិយើង។

កីឡាករឆ្នើម ធឿន ធារ៉ាបានឆ្លើយទាំងរំភើបថា៖ ខ្ញុំពិតជាមានមោទតភាព និងរំភើបយ៉ាងខ្លាំងសម្រាប់ការឈ្នះនេះ មកទល់ពេលនេះនូវមិនទាន់បាត់ក្តីរំភើបនោះទេ ខណៈដែលពេលឈ្នះខ្ញុំបានស្រក់ទឹកភ្នែក និងនឹកដល់គុណមាតាបិតា លោកគ្រូអេ ភូថង និងក្លឹបជាពិសេស។ ខ្ញុំបាទសូមអរគុណដល់ក្រុមហ៊ុន ខេអិនអិនយ៉ាងខ្លាំង ដែលបានឧបត្ថម្ភថវិការសម្រាប់ការហាត់បន្ថែម ក៏ដូចជាការលើកទឹកចិត្តសម្រាប់ការត្រៀមប្រកួតបន្តរក្រោយទៀត! “។

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន ខេ អិន អិន ម្ចាស់ឧបត្ថម្ភនេះ គឺជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងចក្រ លំដាប់ទី១ ធំជាងគេក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុននេះបាននាំចូល អេស្កាវ៉ាទ័រ សាស័រ អេលីវាទ័រ ម៉ាកឌូសាន Doosan និងឡានបាញ់បេតុង Everdigm ដែលសុទ្ធតែជាម៉ាកលេខ១ នៅប្រទេសកូរ៉េ។ ក្រុមហ៊ុនក៏មានរ៉ូឡូកិនបង្ហាប់ អាម៉ាន AMMANN និងឡានបែនម៉ាក ស៊ីណូត្រាក Sinotrukផលិតផលគុណភាពអាឡឺម៉ង បច្ចេកវិទ្យាចុងក្រោយបំផុត។

ជាកាដូរសម្រាប់ការគាំទ្រដល់អតិថិជន រាល់ការជាវគ្រឿងចក្រទាំងអស់គឺអាចបង់រំលស់រយៈពេលវែងរហូតដល់៧ឆ្នាំ ជាមួយនឹងអត្រាទាបបំផុត និងការបង់ប្រាក់មុនទាប។
ព៌ត័មានបន្ថែម សូមទំនាក់ទំនង ០១៧ ៧១៣ ៧១៣ ផ្នែកទីផ្សារ ឬគេហៈទំព័រ KNN Cambodia

×