Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះអគារកាស៊ីណូ ហ្គ្រែនដាយមិនស៊ីធី នៅប៉ោយប៉ែត រកឃើញអ្នកស្លា.ប់ចំនួន១៩នាក់ និងរបួសជាង ៥០នាក់

spot_img

ប៉ោយប៉ែត ៖ តាមរបាយការណ៍របស់សមត្ថកិច្ចគិតត្រឹមរសៀលថ្ងៃថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា ហេតុការណ៍ឆេះអគារកាស៊ីណូ ហ្គ្រែនដាយមិនស៊ីធី នៅប៉ោយប៉ែត រកឃើញអ្នកស្លា.ប់ចំនួន១៩នាក់ និងរបួស ៥៣នាក់ ។

ក្រោយរកឃើញសាកសព ជនរងគ្រោះជាបន្តបន្ទាប់ ក្នុងហេតុការណ៍ ឆេះអគារកាស៊ីណូ ហ្គ្រែនដាយមិនស៊ីធី នៅប៉ោយប៉ែត អាជ្ញាធរបានសម្រេច តម្កល់សពជនរងគ្រោះ នៅវត្តត្រាច មានចម្ងាយប្រហែលជា ២ គីឡូម៉ែត្រពីទីតាំងកើតហេតុ ដើម្បីធ្វើកោសល្យវិច្ច័យ មុនធ្វើការដឹកសាកសពចេញទៅប្រទេសថៃ ក៏ដូចជាតាមតំបន់គោលដៅនានា ។

នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ដល់ទីតាំងកើតមានគ្រោះអគ្គិភ័យឆេះកាស៊ីណូ ហ្គ្រេនដាយមិន ស្ថិតនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

កាស៊ីណូ ហ្គ្រេនដាយមិន បានកើតមានគ្រោះអគ្គិភ័យកាលពីវេលាម៉ោងប្រមាណ ១២យប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។ កម្លាំងសមត្ថកិច្ចចម្រុះរបស់កម្ពុជា និងដោយមានការចូលរួមគាំទ្រពីភាគីថៃ បានជួយអន្តរាគមន៍បាញ់ទឹកពន្លត់ និងជួយសង្គ្រោះជនរងគ្រោះ ទាំងបុគ្គលិក និងភ្ញៀវ។

បន្ទាប់ពីពន្លត់ភ្លើងបានទាំងស្រុង សមត្ថកិច្ចចម្រុះបានបង្កើនកិច្ចប្រតិបត្តិការស្វែងរកជនរងគ្រោះ ក្នុងនោះគិតត្រឹមព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ សមត្ថកិច្ចបានរកឃើញសពជនរងគ្រោះជាបន្តបន្ទាប់ ខណៈអ្នករងបួសធ្ងន់ និងស្រាល ក៏ត្រូវបានសង្គ្រោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×