Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃើញ​ហើយ​អាណិត​ពន់ពេក! បុរស​ជន​ជា​តិ​នេ​បាល់ Call Video ទៅ​គ្រួសារ​លើក​ចុងក្រោយ មុន​ត្រៀម​លោ-ត​ចុះក្រោម

យោងតាមរបាយការណ៍ព័ត៌មានបឋម គឺគិតត្រឹមរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ សាកសពជនរងគ្រោះចម្រុះជាតិសាសន៍ នៅក្នុងករណីអគ្គីភ័យនៅកាស៊ីណូហ្រ្គេនដាយមិនស៊ីធី ប្រមាណជាង ២៩​ នាក់ ត្រូវបានយកមកតម្កល់ធ្វើកោសល្យវិច្ច័យ នៅទីតាំងវត្តស្រះត្រាច -ចម្ងាយប្រហែលជាង ២ គីឡូម៉ែត្រ ពីទីតាំងកើតហេតុ ដើម្បីរកអត្តសញ្ញាណជនរងគ្រោះដែលបានបាត់បង់ជីវិត ដើម្បីប្រគល់ជនគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ខណៈខាងថៃបានបញ្ជាក់តួលេខថា ពលរដ្ឋរបស់ខ្លួនស្លាប់ចំនួន ២១ នាក់។

យ៉ាងណាមិញ បើក្រឡេកមកមើលវីដេអូ ជនរងគ្រោះកំពុងប្រឈមនៅក្នុងភ្លើង គឺមិនដឹងជាពួកគេវេទនាយ៉ាងណានោះទេ ខណៈត្រូវបានមើលឃើញមានអ្នកលោតផង អ្នកជាប់ផង មិនលោតក៏ឆេះខ្លួន លោតមកក៍ស្លាប់ ក៏ពិកា ដែលពិតជាខ្លោចចិត្តណាស់ ចំពោះសោកនាដកម្មចុងឆ្នាំ ២០២២ នៅទីក្រុងប៉ោយប៉ែត Casino: Grand Diamond City ។

តែអ្វីដែលគួរអោយសង្វេគខ្លោចចិត្តជាងនេះទៀតនោះ គឺរូបភាពមួយបានបង្ហាញឲ្យឃើញបុរសជាជនជាតិនេប៉ាល់ម្នាក់ បានអង្គុយនៅមាត់បង្អួចអគារ ដោយគាត់បាន Call Video ទៅគ្រួសាររបស់គាត់នាវេលាចុងក្រោយ មុនពេលត្រៀមលោតចុះមកក្រោម នៅពេលដឹងថាខ្លួននឹងគេចមិនរួចពីសេចក្តីស្លាប់ មិនដឹងប្រពន្ធកូនឃើញស្លុតចិត្តយ៉ាងណានោះទេ។

ជាមួយគ្នានេះ ក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធអ្នកស្លាប់ទាំងអស់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×