Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ ការមើលថែទាំអញ្ចាញធ្មេញ និងធ្មេញ យ៉ាងត្រឹមត្រូវតាមវិធី

មានមនុស្សជាច្រើន ច្រើនតែព្រងើយកន្តើយនឹងការដុសសម្អាតធ្មេញ ដោយមិនបានដឹងឡើយថា ភាពស្អាតនៅក្នុងប្រអប់មាត់ ក៏សំខាន់ខ្លាំងណាស់ដែរចំពោះសុខភាព ព្រោះវាអាចមានផលប៉ះពាល់ទៅដល់អវយវៈផ្នែកដទៃក្នុងរាងកាយយើងបាន។ យើងគួរដុសសម្អាតធ្មេញ យ៉ាងតិចក្នុង ១ថ្ងៃ ឱ្យបាន ២ដង។ ចូរប្រើច្រាសដុសធ្មេញដែលមានសរសៃទន់ មិនមែនជាច្រាសដែលមានសរសៃរឹងខ្លាំងពេកឡើយ ព្រោះវាអាចនឹងធ្វើឱ្យធ្មេញ ងាយឆាប់សឹក។ ទំហំក្បាលច្រាសដុសធ្មេញ ក៏គួរតែមានខ្នាត ដែលសមល្មមក្នុងការចូលទៅដល់គ្រប់កន្លុកកន្លៀតរបស់ធ្មេញបានយ៉ាងងាយស្រួល និងត្រូវផ្តល់ភាពសំខាន់លើការដុសសម្អាតធ្មេញ ដែលត្រឹមត្រូវតាមវិធី និងគ្រប់ៗទីតាំងរបស់ធ្មេញនីមួយៗ។ ដូច្នេះថ្ងៃនេះ សុខភាពយើង មានវិធីដុសសម្អាតធ្មេញ ដែលត្រឹមត្រូវ មកជម្រាបជូនដូចតទៅ…

១.គួរដុសសម្អាតធ្មេញឱ្យត្រូវវិធី ក្រោយពេលបរិភោគអាហាររួចគ្រប់ពេល តែបើមិនមានភាពងាយស្រួលក្នុងការដុសសម្អាតធ្មេញទេនោះ ក៏គួរតែខ្ពុរមាត់ខ្លាំងៗដោយទឹកស្អាតគ្រប់ពេល និងត្រូវដុសសម្អាតធ្មេញយ៉ាងតិចក្នុង ១ថ្ងៃ ២ដង គឺភ្ញាក់ពីដំណេក និងមុនចូលគេង។

២.ក្រោយពេលដុសធ្មេញ អាចប្រើម្រាមដៃដុស ធ្វើម៉ាស្សាលើសាច់អញ្ចាញធ្មេញស្រាលៗគ្រប់កន្លែង ដើម្បីជួយឱ្យអញ្ចាញធ្មេញរឹងមាំ។

៣.ទទួលទានបន្លែ និងផ្លែឈើ ដែលជួយថែបំប៉នអញ្ចាញ និងជួយសម្អាតធ្មេញបែបងាយៗ ដូចជា ផ្លែក្រូច មើមប៉ិគក់ ផ្លែត្របែក និងផ្លែជម្ពូ ជាដើម។

៤.ចៀសវាងពីការខាំហែកវត្ថុរឹងៗដោយធ្មេញ ដូចជា ហែកថង់ប្លាស្ទិក ខាំបណ្ដាច់ខ្សែចំណងផ្សេងៗ ឬប្រើធ្មេញគាស់បើកគម្របដបជាដើម ព្រោះអាចធ្វើឱ្យធ្មេញជំពើស បែក ឬរង្គើបាន។

៥.សង្កេតមើលធ្មេញ និងអញ្ចាញបន្ទាប់ពីដុសសម្អាតធ្មេញរួច ដោយការឆ្លុះកញ្ចក់មើលក្នុងប្រអប់មាត់ម្តងម្កាល បើឃើញមានចំណុចខ្មៅៗ ស្នាមហើមក្រហមៗនៅលើសាច់អញ្ចាញ ឬមានកំណកកំបោររឹងៗនៅតាមជើងធ្មេញ គួរតែទៅជួបទន្តពេទ្យ ដើម្បីពិនិត្យព្យាបាលជាបន្ទាន់។

៦.មិនគួរកេះ ឬខ្វេះធ្មេញដោយមិនចាំបាច់ឡើយ ព្រោះនឹងធ្វើឱ្យជើងធ្មេញមានប្រហោង និងអាចឆ្លងមេរោគបានទៀតផង។

៧.ក្នុងករណីដែលធ្មេញទឹកដោះ(សម្រាប់ក្មេងតូចៗ) រង្គើធ្វើឱ្យឈឺ ខណៈពេលញ៉ាំអាហារ ឬពេលដុសសម្អាតធ្មេញ ឬក៏មានធ្មេញពុកផុយរបេះអស់នៅសល់តែគល់ លែងមានធ្មេញហើយនោះ គួរតែទៅប្រឹក្សាជាមួយទន្តពេទ្យ ដើម្បីដកចេញភ្លាម។

វិធីដុសសម្អាតធ្មេញ

-ការដុសសម្អាតធ្មេញ គួរដុសសម្អាតឱ្យសព្វកន្លែងលើធ្មេញ និងគ្រប់ផ្នែករបស់ធ្មេញដែលច្រាសដុសធ្មេញចូលដល់។
-ពេលដុស មិនចាំបាច់ប្រើកម្លាំងសង្កត់ខ្លាំងៗទេ
-ការដុសសម្អាតធ្មេញម្តងៗគួរប្រើពេលវេលាពី ២-៣នាទី
-ការចាប់កាន់ច្រាសដុសធ្មេញ គួរចាប់កាន់ដងច្រាសដោយម្រាម៤ ចំណែកម្រាមមេដៃដាក់សង្កត់នៅលើដងច្រាស ដែលធ្វើឱ្យអាចកម្រើកម្រាមដៃ ឱ្យច្រាសដុសធ្មេញវាសចុះ ឬវាសឡើងបានពេញដៃ៕

Woman portrait holds in her hand a slice of chopped orange eats her for breakfast with her mouth in the kitchen concept of a healthy diet.; Shutterstock ID 744454342; Purchase Order: –
Young beautiful woman is openning her mouth and looking in mirror, in bathroom, in home. Ill throat’s concept.
Woman looking her self in mirror, she have toothache
×