Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនដឹង​ហៅបែបណា! ខ្លួន​ជា​មន្រ្តី​អនុវត្ត​ច្បាប់ យក​ស្រា​ដឹកមុ​ខ ប្រើ​ហិ..ង្សា​លើ​ប្រពន្ធ​បែ..ក​មុខ​បែ..ក​មាត់ សូម​ថ្នាក់លើ​ជួយ​រក​យុត្តិធម៌​ផង

ពិតជារឿងដ៏គួរឲ្យស្អប់ណាស់ ហើយក៏មិនដឹងថាជាមនុស្សប្រុសប្រភេទអ្វីនោះដែរ ដែលខ្លួនធ្វើការជាមន្រ្តីប៉ូលិស ចេះដឹងច្បាប់ទម្លាប់ តែមិនគួរណាចរិកអន់ គ្រាន់តែប្រពន្ធទះកំផ្លៀងមួយដៃ ដោយសារអត់ទ្រាំពុំបានទៅនឹងទង្វើផឹកស្រាស្រវឹងមកដល់ផ្ទះតែងរករឿងឈ្លោះប្រពន្ធកូន បានឆេះកំហឹងហ៊ានលើកដៃវៃប្រពន្ធកំពុងមានផ្ទៃពោះ ឡើងបែកមុខបែកមាត់ ដល់ថ្នាក់ហូរឈាមតាមត្រចៀក និងសូម្បីវ៉ៃលើកូនអត់ដឹងខ្យល់អីគួរឲ្យអាសូរ។ លើសពីនេះ ប្តីជាមន្រ្តីប៉ូលិសចរិតពាលរូបនេះ ថែមទាំងគំរាមបាញ់សម្លាប់ប្រពន្ធទៀតផង ដោយឲ្យទៅប្តឹងអ្នកណាប្តឹងទៅ ព្រោះខ្លួនមានខ្សែធំជាប៉ូលិស (មិនដឹងលោកធំណានោះទេ)។

នេះបើតាមស្រ្តីជាប្រពន្ធ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Sovat Ty បង្ហោះវីដេអូ និងរូបភាពក្រោយរងអំពើហិង្សាដ៏សាហាវពីប្តីចិត្តកំណាចរូបនោះ ដោយរៀបរាប់ទាំងក្តីឈឺចាប់ខ្លាំងបំផុតថា៖ «លើកទី1ក្នុងជីវិតមិនស្មានថាជួបរឿងថោកទាបបែបនេះ ខ្លួនឯងជាមនុស្សប្រុសពេញកំលាំងហើយជានគរបាលប៉ូលីស យល់ដឹងពីច្បាប់ដែរ តែមកប្រើហឹង្សាលើប្រពន្ធកូន យកស្រាដាក់មុខផឹងស៊ីរករឿងឈ្លោះ វៃដំទាំងខ្ញុំជាប្រពន្ធមានកូននៅក្នុងពោះ1ខែទៀត ហើយកូននៅឱបនិងដៃផង ហ៊ានលើកដៃវៃ សាហាវលើសសត្វ ហើយមកដើរតួរកំសត់ហូរទឹកភ្នែកមុខគេ សុទ្ធតែមកពីខ្ញុំប្រពន្ធវៃគេមុន តើមនុស្សស្រីកំពុងចាញ់កូនទះលោក1ដៃព្រោះលោកហៅសុតតែងែងពេញមាត់នេះវាធ្ងន់ធ្ងរ?»។

ស្រ្តីជាប្រពន្ធបន្តឲ្យដឹងថា «ឈ្លោះច្រើនដងដល់ថ្នាក់ចែកផ្លូវក៏មាន ដោយសារហេតុផលដដែលៗផឹកសុីចេញចរិតពាលតែក៏មិនដែលដល់ថ្នាក់ នេះ អាណិតតែកូនគ្នាកំពុងដេកលក់ត្រូវពកក្បាលជាំមុខយំគាំងដោយសារទង្វើថោកទាបសាហាវស្រាដឹកមុខ ខ្ញុំលែងខ្វល់មុខមាត់ អីទៀតហើយបើខ្ញុំមិនមាត់ស្មើនិងខ្ញុំទុកអោយវាបានចិត្ត ព្រោះគេបានបោះសំដីហើយយកខ្សែចេញមកគេមិនខ្លាចទេព្រោះខ្សែគេធំគេជាប៉ូលីស គំរាមរកបាញ់សំលាប់ខ្ញុំ ទៀតសាហាវណាស់»។

ជាមួយនឹងទង្វើហិង្សាដ៏សាហាវដែលត្រូវតែមានទោសមិនអាចឲ្យរួចខ្លួននេះ នាងក៏សូមស្នើដល់អ្នកច្បាប់ មេត្តាជួយរកយុត្តិធម៌ដល់រូបនាងផងថា «តើមានយុត្តិធម៌ទេសំរាប់អំពើហឹង្សា លើនារីនិងកុមារបែបនេះ ទោះជាលើកទី1 ក៏ខ្ញុំមិនគិតថានឹងកើតឡើងធ្លាប់បែកគ្នា1ឆ្នាំហើយ ខ្ញុំខំទ្រាំព្រោះកូនតែបើដល់ប្រើហឹង្សាហើយ ក៏មិនបាច់គិតតទៀត ផ្លូវច្បាប់ក៏ត្រូវតែធ្វើ ព្រោះការពារខ្លួនខ្ញុំ ហើយក៏មិនបន្ទោសស្រាដែរ វាជាសន្ដានមនុស្ស ឈឺខ្លួនមិនស្មើឈឺចិត្តដែលសំរេចចិត្តត្រលប់ជាមួយមនុស្សចិត្តពាលអន់ជាងសត្វ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×