Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុនផ្តល់ថវិកា ២០៤,៦៣៧ ដុល្លារអាមេរិក សម្រាប់ការដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត

spot_img

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាចំនួន ២០៤,៦៣៧ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួនមួយ ក្រោមគ្រោង ការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ)។ កិច្ចសន្យាផ្តល់ ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ដោយ លោកតានិណៃ អ៊ិឈិតុម៉ុ ការធាវីស្តីទីនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក កម្ពុជា និង អ្នកតំណាងសា្ថរ៉េនទទួលជំនួយ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នាស្ថានទូតជប៉ុនប្រចាំកម្ពុជា។

ដើម្បីអនុវត្តគម្រោងខាងក្រោម៖

គម្រោងដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅឃុំកំពង់ឃ្លាំង ក្នុងខេត្តសៀមរាប (ថវិកាចំនួន ២០៤,៦៣៧ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ សមាគមទឹកស្អាតជនបទកម្ពុជា , ក្នុងគម្រោងនេះ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនឹងត្រូវបានសាងសង់ ហើយបណ្តាញចែកចាយទឹកស្អាតប្រមាណ ៨ គីឡូម៉ែត្រនឹង ត្រូវបានដំឡើងនៅឃុំកំពង់ឃ្លាំង ក្នុងខេត្តសៀមរាប។ ប្រជាជនភាគច្រើនដែលរស់នៅក្នុងតំបន់នេះ មានការលំបាកក្នុងការទទួល បានទឹកបរិភោគដែលមានសុវត្ថិភាព និងកំពុងប្រឈមនឹងហានិភ័យសុខភាព ដោយសារកង្វះបរិក្ខារផ្គត់ផ្គង់ទឹកស្អាតនៅក្នុងឃុំ។ តាមរយៈគម្រោងនេះ ប្រជាជនជាង ២,៧០០ នាក់ នឹងទទួលបានទឹកស្អាតដែលមានតម្លៃសមរម្យ និងអនាម័យគ្រប់គ្រាន់ ដែល នឹងរួមចំណែកដល់ការកែលម្អកម្រិតជីវភាពរស់នៅរបស់ពួកគេ។

ជំនួយឥតសំណងគូសាណូណិជារបស់ជប៉ុន បានចាប់ផ្ដើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារ ជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្ដីថ្លថ្នូររបស់ពួកគេក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៦៦ លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បី អនុវត្តគម្រោងគូសាណូណិចំនួន ៧០១ គម្រោង នៅទូទាំងប្រទេសកម្ពុជា។

លោក តានិណៃ អ៊ិឈិតុម៉ុ ការធារីស្ដីទីនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា នេះជាគម្រោងជំនួយសេដ្ឋកិច្ចដំបូង ដែលត្រូវបានចុះហត្ថលេខានៅក្នុងឆ្នាំនៃខួបលើកទី៧០នៃ ទំនាក់ទំនងការទូតរវាងជប៉ុន និងកម្ពុជា។

ចាប់តាំងពីឆ្នាំ១៩៩១ បន្ថែមលើគម្រោងឥណទាននិងជំនួយឥតសំណងខ្នាតធំ រដ្ឋាភិបាលជប៉ុន បាននិងកំពុងអនុវត្តកម្មវិធីគូសាណូណ៌នៅកម្ពុជា ដើម្បីជួយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការ ក្រៅរដ្ឋាភិបាលនានា ក្នុងការអនុវត្តគម្រោងរបស់ពួកគាត់។ គូសាណូណិ មានន័យថា “ឫសស្មៅ ” ក្នុង ភាសាជប៉ុន។ នៅក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានចូលរួម ចំណែកក្នុងគម្រោងជាង៧០០ នៅទូទាំងប្រទេសកម្ពុជា តាមរយៈជំនួយឥតសំណងគូសាណូលី ។ យើងមានសេចក្តីសោមនស្សរីករាយដែលគម្រោងទាំងនេះ បានចូលរួមចំណែកដោយផ្ទាល់ក្នុងការលើក កម្ពស់គុណភាពនៃជីវភាពរបស់ប្រជាជនកម្ពុជានៅកម្រិតមូលដ្ឋាន។

លោក តានិណៃ អ៊ិឈិតុម៉ុ បានមានប្រសាសន៍ថា “ខ្ញុំមានសេចក្តីសោមនស្សរីករាយដោយសង្កេតឃើញថានាពេលថ្មីៗនេះ ប្រទេសកម្ពុជា បាននិងកំពុង អភិវឌ្ឍយ៉ាងឆាប់រហ័ស។ ទោះជាយ៉ាងណា ខ្ញុំក៏ទទួលស្គាល់ថានៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន។ ជប៉ុននឹងបន្តចូលរួមចំណែកក្នុងការ ដោះស្រាយបញ្ហាប្រឈមទាំងនោះ តាមរយៈគ្រោងការណ៍សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ផ្សេងៗ រួម ទាំង “គូសាណូណិ” ផងដែរ”៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×