Saturday, January 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចង់​ដាច់​ផ្ងារ​! ខណៈ YouTube ផ្តល់​«​វិធី​ថ្មី​»​នេះ​សម្រាប់​អ្នក​ចង់​សាង​ប្រាក់ចំណូល​ជាមួយ​ខ្លួន​

​ក្រុមហ៊ុន​យក្ស​នេះ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា គេហទំព័រ YouTube ដែល​រង​ការ​គេ​រិះគន់​ជា​ញឹកញាប់​ថា មិន​ទូទាត់​សង​ប្រាក់​ដល់​អ្នកបង្កើត​វីដេអូ​បាន​គ្រប់គ្រាន់​ទេនោះ នឹង​អនុញ្ញាតឱ្យ​ពួកគេ​បង្កើត​សមាជិក​ឆា​នែ​ល​ដែល​បង់ប្រាក់ ។​

​លោក Neal Mohan ប្រធាន​ផលិតផល​របស់ YouTube បាន​និយាយថា បច្ចុប្បន្ននេះ ប្រាក់ចំណូល​ភាគច្រើន​ដ៏​ធំធេង នៅ​សេវាកម្ម​គ្រប់គ្រង​ដោយ Google បានមកពី​ការផ្សព្វផ្សាយ ហើយ​វា​នៅតែ​ជាការ​ផ្តោត​ការ​អារម្មណ៍ ។​

​លោក​បន្តថា​៖ «​ប៉ុន្តែ​យើងខ្ញុំ ក៏​ចង់​គិតពី​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផងដែរ ។ ហេតុដូច្នេះ អ្នកបង្កើត​វីដេអូ គួរ​មាន​មធ្យោបាយ និង​ឱកាស​ជាច្រើន ដើម្បី​សាង​ប្រាក់ចំណូល​បន្ថែម តាម​អ្វីដែល​អ្នក​អាចធ្វើ​ទៅបាន​» ។​

​អ្នកទស្សនា​នឹង​បង់ប្រាក់ ៤.៩៩ ដុល្លារ​ក្នុង​មួយខែ សម្រាប់​សមាជិក​ឆា​នែ​ល​ដែល​ផ្តល់ឱ្យ​ពួកគេ បាន​ចូលទៅ​កាន់​មាតិកា​ផ្តាច់មុខ​ដែល​រួមទាំង​ការផ្សាយ​វីដេអូ​បន្ត​ផ្ទាល់ livestream, វីដេអូ​បន្ថែម ឬ តន្ត្រី​ចម្រៀង នៅលើ​ប៉ុស្តិ៍ (​ឆា​ណែ​ល​) ដែលមាន​អតិថិជន (subscriber) ជាង​១​សែន (១០០,០០០) នាក់ ។​

​ក្រុមហ៊ុន​យក្ស​មួយ​នេះ​និយាយថា ម្ចាស់​វីដេអូ ឬ អ្នកបង្កើត​វីដេអូ នឹង​ក៏​អាច​លក់ទំនិញ​ដូចជា អាវយឺត ឬ កិ​ស​ទូរស័ព្ទ​ដោយ​ផ្ទាល់ដៃ នៅលើ​ឆា​ណែ​ល​របស់​ពួកគេ​ផងដែរ ។​

YouTube បាន​បង្វិល​ផ្នែក​តូច​មួយ​នៃ​ប្រាក់ចំណូល​ពី​ការផ្សាយពាណិជ្ជកម្ម​រប​ស់​ខ្លួន ទៅ​ឲ្យ​ម្ចាស់​វីដេអូ ដែល​តែង​ចោទប្រកាន់​ក្រុមហ៊ុន​ផ្តល់​ឲ្យ​ពួក​ត្រឹមតែ​១​ភាគ​តូច​ប៉ុណ្ណោះ ។​

​បណ្តាញ​សង្គម​នេះ​កំពុង​ប្រឈម​នឹង​ការប្រកួតប្រជែង​ដែល​កើនឡើង ពី​ក្រុមហ៊ុន​ដទៃៗ​ទៀត ដោយ​ប្រើ​វីដេអូ​កាន់តែ​ច្រើនឡើងៗ ។​

YouTube និយាយថា ខ្លួន​មាន​អ្នកប្រើប្រាស់​ជាង ១.៩ ពាន់​លាន​នាក់ ប៉ុន្តែ តួលេខ​នេះ​គ្រាន់តែ​រាប់បញ្ចូល​អ្នក​ដែល​បាន Log ចូល​តាមរយៈ​គណនីរ​បស់​ពួកគេ​ប៉ុណ្ណោះ ។​

​តាមរយៈ​ការយល់ដឹង​កន្លងមក នោះ​គោលការណ៍​របស់ YouTube នឹងមិន​តម្រូវ​ឲ្យ​អ្នក​ផលិត​វីដេអូ​ទាំងអស់ ចេះតែធ្វើ​ផ្តេសផ្តាស​ស្រេច​តែ​ចិត្ត​នោះទេ ក្នុងនោះ​ដូចជា​ជា​វីដេអូ​ពុំ​ជាប់​កម្ម​សិទ្ធ​បញ្ញា​, សិច​, រឿង​កាច​សាហាវ​ស្លុតរន្ធត់​,… និយាយ​ឲ្យ​ខ្លី​ទៅ គឺ​ជា​វីដេអូ​ជា​របស់​ខ្លួនឯង ហើយ​មាន​ប្រយោជន៍​ទៅដល់​អ្នកទស្សនា ៕ ឧ​ត្ត​ម

×