Sunday, March 26, 2023

ក្នុងរយៈពេល១ឆ្នាំពេញ ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិ ៦៧ម៉ឺនតោន

spot_img

ភ្នំពេញ៖ របាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា បានឲ្យដឹងថា រយៈពេល១ឆ្នាំពេញ ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិ ៦៧ម៉ឺនតោន គិតជាទឹកប្រាក់ ១ពាន់ ៧៧លានដុល្លាអាមេរិក ថយចុះ ៣៤,៦៥%។ ក្នុងនោះគ្រាប់ស្វាយចន្ទីស្ទើរ ១០០% ត្រូវបាននាំចេញទៅប្រទេសវៀតណាម។

បើយោងតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានអះអាងថា គ្រាប់ស្វាយចន្ទីកែច្នៃរួចរបស់កម្ពុជា គឺមានតម្លៃថ្លៃជាងរបស់ប្រទេសវៀតណាម ដែលជាហេតុធ្វើឲ្យក្រុមហ៊ុនកែច្នៃក្នុងស្រុកពិបាកប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។ ខណៈដែលសមាគមស្វាយចន្ទីកម្ពុជា បាន និងកំពុងសិក្សាពីមូលហេតុគ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជា ដែលថ្លៃជាងវៀតណាម។

លោក អួន ស៊ីឡុត បានឲ្យសារព័ត៌ដឹងថា ដោយសារតែនៅវៀតណាម គេមានកម្មករជំនាញ គឺប្រើកម្មករតិចតែបានពហុប្រយោជន៍, ការនាំចូលវត្ថុធាតុដើមផលិតដោយរួចពន្ធ ពន្ធពិសេសសម្រាប់ឧស្សាហកម្មកសិកម្ម, ទំនើបកម្មគ្រឿងយន្តឧស្សាហកម្ម និងថ្លៃទឹក ភ្លើង ភស្តុភាកម្មថោក។

លោកបានបញ្ជាក់ថា ការកាត់បន្ថយថ្លៃដើមផលិតមានកត្តា៣ រួមមាន ទី១.ជីថ្នាំកសិកម្ម ប្រេង ឡើងថ្លៃ ដែលវាជាទំនោរសកល ដែលកម្ពុជាតែឯងមិនអាចធ្វើបាន យើងគួរតែកាត់បន្ថយការប្រើជីថ្នាំកសិកម្មគីមី, ទី២.កាត់បន្ថយការចំណាយមិនចាំបាច់ មានន័យថា ត្រូវប្រើជីថ្នាំឲ្យបានត្រឹមត្រូវ និងសមស្របតាមកាលៈទេសៈ។ ម្យ៉ាងទៀត កសិករត្រូវរៀនពីរបៀបផលិតជីធម្មជាតិងាយៗដោយខ្លួនឯង ដើម្បីយកមកលាយជាមួយជីទិញគេទាំងជីទឹកនិងគោក និងរបៀបប្រើថ្នាំឲ្យត្រឹមត្រូវតាមបញ្ហា និងកាលៈទេសៈ និងទី៣. យើងត្រូវជ្រើសរើសពូជ ដែលធន់នឹងការបម្រែបម្រួលអាកាសធាតុ។

រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលដៅចម្បងចំនួន៣ ដើម្បីសម្រេចបានចក្ខុវិស័យ និងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ទី១៖ លើកកម្ពស់ទិន្នផលនៃការផលិត និងផលិតកម្ម ប្រកបដោយគុណភាពប្រកួតប្រជែងសម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក, ទី២៖ ជំរុញការធ្វើឧស្សាហូបនីយកម្ម ដើម្បីបង្កើនតម្លៃបន្ថែមលើការប្រមូលផល និងការកែច្នៃអនុផលស្វាយចន្ទីឱ្យសម្រេចបាន ២៥% នៅឆ្នាំ២០២៧ និងយ៉ាងតិច ៥០% នៅឆ្នាំ២០៣២ និងទី៣៖ ជំរុញការនាំចេញ តាមរយៈការធ្វើពិពិធកម្មទីផ្សារ ការផ្សារភ្ជាប់អន្តរវិស័យក្នុងការនាំចេញ កិច្ចសម្រួលពាណិជ្ជកម្ម ការកាត់បន្ថយថ្លៃដើម និងការលើកកម្ពស់ឧត្តមភាពលើទីផ្សារ៕

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២