Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនយុវជន២នាក់ ក្រោយធ្វើសកម្មភាពបន្ទាប់ពី ឆក់កាបូបពីនារីរងគ្រោះជនជាតិវៀតណាមម្នាក់ នៅខេត្តស្វាយរៀង

spot_img

ខេត្តស្វាយរៀង ៖ មន្ត្រីនរគបាលក្រុងបាវិត កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៣ បានចុះបង្ក្រាប និង ឃាត់ខ្លួនជនសង្ស័យចំនួននាក់ ក្រោយធ្វើសកម្មភាព បន្ទាប់ពីឆក់កាបូបពីនារីរងគ្រោះជនជាតិវៀតណាមម្នាក់ បានសម្រេច តែត្រូវបានសមត្ថកិច្ច ស្រាវជ្រាវចាប់ខ្លួនវិញ ដោយសារ ទូរស័ព្ទជនរងគ្រោះ មានភ្ជាប់ប្រព័ន្ធ GPS ប្រព្រឹត្តនៅលើកំណាត់ផ្លូវជាតិលេខ ១ ត្រង់ចំណុចខាងមុខផ្សារអន្តរជាតិ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

មន្ត្រីនគរបាលក្រុងបាវិត បានឲ្យដឹងថា ជនសង្ស័យ២នាក់ខាងលើមាន៖ ១- ឈ្មោះ យ៉ាត់ ចំណាប់ ហៅញ៉យ ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរមិន ពិតប្រាកដ ។ ២- ឈ្មោះ អ៊ុង ចន្ធី ហៅពៅ ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ។ អ្នកទាំងពីរនាក់មានទីលំនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ចំណែកឯជនរងគ្រោះ ឈ្មោះ ង្វៀង ធីហុងហ្កាម (NGUYEN THI HON GAM) ភេទស្រី អាយុ ២៩ ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិក ក្រុមហ៊ុនកាស៊ីណូ ស្នាក់នៅក្រុមហ៊ុន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិតក្រុងបាវិត ខេត្តស្វាយរៀង ។

ក្រោយឃាត់ខ្លួន, ជនសង្ស័យ២នាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបស្ពាយ របស់ជនរងគ្រោះពិតប្រាកដមែន ។

ចំណែកសម្ភារ : ក្នុងកាបូបស្ពាយរួមមាន ៖ – ទូរស័ព្ទ ០១ គ្រឿង ម៉ាក I PHONE 12 PROMAX ពណ៌ ស្លឹកឈើ ( មាន ភ្ជាប់ GPS) ។ – កាត ATM ចំនួន ០៤ សន្លឹក ។ – សំបុត្រកំណើតកូន ០១ សន្លឹក និងលុយចំនួន ៤០០ ដុល្លារ ។

បច្ចុប្បន្ន, ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បី រៀបចំបែបបទ និងកសាងសំណុំរឿង បញ្ជូនបន្តទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×