Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការសម្រេចឃុំខ្លួនជនត្រូវចោទចំនួន៥នាក់ ពាក់ព័ន្ធនឹងការ ប៉ុន.ប៉ង ឃាត.កម្ម និងកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត

spot_img

ខេត្តកណ្តាល ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២៣នេះ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទចំនួន ៥នាក់ និងបញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារជាបណ្ដោះអាសន្ន ដើម្បីរង់ចាំចាត់ការតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការ ប៉ុនប៉ងឃាត.កម្ម និង កាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត ដោយជិះម៉ូតូធ្វើសកម្មភាពកាន់កាំបិតខ្វែវ និងជំពាមកៅស៊ូ ជិះដេញកា.ប់ជនរងគ្រោះ ប្រព្រឹត្តនៅចំណុច ភូមិ ព្រែកតាទន់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នរបស់ លោក ថៃ ថេង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានឲ្យដឹងថា ជនត្រូវចោទចំនួន ៥ នាក់ រួមមាន ១- ឈ្មោះ វ៉ុន ម៉េងហួត ភេទប្រុស អាយុ ១៤ ឆ្នាំ មុខរបរ មិនពិតប្រាកដ ។ ២- ឈ្មោះ ង៉ូក សុខណា ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ កម្មករដំឡើងរោងការ ។ ៣- ឈ្មោះ ឡាត់ លីអូ ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរជួសជុលម៉ូតូ ។ ៤ -ឈ្មោះ ស្រ៊ី សុខជា ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ កម្មករធ្វើរោងការ ។៥ -ឈ្មោះ ស្រេង ប៊ុនហេង ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរ ជាងកាត់សក់ ។ អ្នកទាំងប្រាំនាក់ មានទីលំនៅស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល ។

ចំណែកឯជនរងគ្រោះឈ្មោះ រ៉ុណ ដារ៉ូ ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរ បុគ្គលិកដឹកជញ្ជូនអីវ៉ាន់ មានទីលំនៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុក មុខកំពូល ខេត្តកណ្តាល ។

ពួកគេ ត្រូវបានតំណាងអយ្យាការចោទប្រកាន់ពីបទ ” ប៉ុនប៉ងឃា.តកម្ម និងកា.ន់កា.ប់អាវុធ ដោយគ្មានការអនុញ្ញាត ” តាមមាត្រា ២៧ និងមាត្រា ១៩៩ និងមាត្រា ៤៩០ នៃ ក្រមព្រហ្មទណ្ឌ ។

ពួកគេ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២៤ នៅភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×