Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លេងល្បែងស៊ីសងគ្រប់ប្រភេទតាមប្រព័ន្ធអនឡាញ កំពុងបើកលេងយ៉ាងអនាធិបតេយ្យនៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ

spot_img

ភ្នំពេញ : ទីតាំងបើកលេងល្បែងស៊ីសងគ្រប់ប្រភេទ “តាមអនឡាញ”បានកំពុងលួចបើកដំណើរលេងវិញ យ៉ាងអនាធិបតេយ្យ ស្ថិតនៅតាមបណ្ដោយផ្លូវ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មិនឃើញកម្លាំងមាន
សមត្ថកិច្ចពាក់ព័ន្ធ ចុះបង្រ្កាបឡើយ សង្ស័យជាឆ្នាំងបាយរបស់លោកទៀង ច័ន្ទសារ។

តាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋបានឱ្យដឹងថា ទីតាំងលួចបើកដំណើរការលេងល្បែងស៊ីសងឡើងវិញនេះ មានលេងភ្នាល់ដាក់លុយដូចជា:បៀរ បាល់ បញ្ជាក់មាន់ និងល្បែងគ្រប់ប្រភេទទៀត ស៊ីសងតាមអនឡាញ ដោយមានអ្នកមកចូលលេងយ៉ាងគគ្រឹកគគ្រេង ហាក់ដូចជាគ្មានខ្លាចញញើតនិងច្បាប់បន្តិចសោះ។

តាមប្រភពដដែលបានឱ្យដឹងទៀតថា ទីតាំងលួចបើកលេងល្បែងស៊ីសងគ្រប់ប្រភេទ តាមអនឡាញ មួយនេះបើកលេងក្នុង១ថ្ងៃបើកលេង២៤ម៉ោង និង៧ថ្ងៃក្នុង១សប្តាហ៍ លេងយ៉ាងរលូន មិនឃើញមានសមត្ថកិច្ចពាក់ព័ន្ធ ចុះមកបង្រ្កាបនោះឡើយ បែរជានាំគ្នាសម្ងំស្ងៀម។ សង្ស័យម្ចាស់ទីតាំងខាងលើបានបង់លុយប្រចាំខែហើយមើលទៅ បានជាគ្មានចំណាត់ការចបង្រ្កាបពីសមត្ថកិច្ចមូលដ្ឋាន ជាពិសេសលោកវរ:សេនីយ៍ឯកទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ តែម្តង។

ប្រភពដដែលបន្តថាទីតាំងខាងលើនេះ សម្បូរក្មេងស្ទាវចេញចូលលេងយ៉ាងពពាក់ពូន យ៉ាងអនាធិបតេយ្យធ្វើឱ្យ
ពួកគាត់មានការភ័យខ្លាច ចំពោះសុខទុក្ខរបស់គាត់នៅពេលយប់ព្រលប់ ពោលគឺ ទីណាមានល្បែងស៊ីសងទីនោះមានបញ្ហាអសន្តិសុខកើតឡើង ក្នុងនោះដូចជាបញ្ហាចោរលួច ឆក់ ប្លន់ គាស់ផ្ទះ ក្មេងទំនើង ជាពិសេសបញ្ហាគ្រឿងញៀន ដែលសង្គមស្អប់ខ្ពើម។បើមិនធ្វើការទប់ស្កាត់ទាន់ពេលទេវានិងអាចកើតមានកាន់តែធ្ងន់ធ្ងរ។

ក្នុងនោះដែរក៏មានមហាជនជាច្រើនបានសូមសំណូមពរដល់ អាជ្ញាធរសូមមេត្តាចាត់កម្លាំងជំនាញ ចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំងបនល្បែងស៊ីសងខាងលើនេះផង៕ រក្សាសិទ្ធិដោយ:សុវណ្ណារិទ្ធ

spot_img
×