Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ស័យស្រវឹងបុរសម្នាក់ បើករថយន្តស៊េរីទំនើបម៉ាក ford រេចង្កូតបុកទម្លុះចូលការដ្ឋានកំពង់សាងសង់ស្ពានអាកាស

spot_img

ភ្នំពេញ ៖ បុរសម្នាក់ដែលគេសង្ស័យថាស្រវឹង បានបើករថយន្តស៊េរីទំនើបមួយគ្រឿងក្នុងល្បឿនលឿន បានរេចង្កូតបុកទម្លុះចូលការដ្ឋានដែលកំពុងតែសាងសង់ស្ពានអាកាស បណ្តាលរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ៣ទៀបភ្លឺឈានចូលថ្ងៃទី ៣១ខែមករាឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ដំបូងគេបានឃើញរថយន្តស៊េរីទំនើបម៉ាកfordមួយគ្រឿង ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2BO-5668បើកបរដោយបុរសម្នាក់ដែលគេសង្ស័យថាស្រវឹងស្រា ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ពីជើងមកត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុក៏បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកទម្លុះចូលក្នុងការដ្ឋានដែលកំពុងតែសាងសង់ស្ពានអាកាស បណ្តាលឲ្យរថយន្តបន្តទៅបុកសាទេនលូវ ខូចខាតមួយកំណាត់មុខទាំងស្រុង ហើយភ្លាមនោះដែរ បុរសជាម្ចាស់រថយន្តបង្កបានឡើង លើកង់បីគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែលើ បានចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុងបន្ត ដើម្បីឱ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់រថយន្តបង្កចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img