Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការ ​JICa ​នឹង​ផ្តល់​ជំនួយ​ឥ​តសំណង ដើម្បី​សាងសង់​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ នៅ​តំបន់​ជើងឯក​

​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន​នឹង​ផ្តល់​ជំនួយ​ឥត​សំណង​ដើម្បី​សាងសង់​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទំហំ​៣​ហិកតា​កន្លះ នៅ​តំបន់​ជើងឯក រាជធានី​ភ្នំពេញ ដើម្បី​បំ​លែងទឹកកខ្វក់​អោយ​មក​ជា​ទឹកស្អាត មុន​នឹង​បង្ហូរ​ចូល​ទៅក្នុង​ទន្លេ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ផ្នែក​បរិស្ថាន​។ ​គម្រោង​ដែល​នឹង​ធ្វើអោយ​ប្រសើរ​ឡើង​លើ​ផ្នែក​បរិស្ថាន​នេះ​បាន​បង្ហាញ​អោយ​ដឹង​ក្នុង​កិច្ចពិភាក្សា​ការងារ​រវាង​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​អង្គការ JICA តំណាង​អោយ​រដ្ឋាភិបាល​ជប៉ុន កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ នៅ​សាលា​រាជធានី​ភ្នំពេញ ។​

លោក​ម៉េត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​អោយដឹង​ក្រោយ​កិច្ចប្រជុំ​ពិភាក្សា​នេះ​ថា ក្នុង​កិច្ចប្រជុំ​នោះ​លោក បេ​អ៊ី អ៊ី​តូ តំណាង​ប្រតិភូ​អង្គការ JICA ថ្លែងថា ការងារ ដែល​ខាង​ភាគី​ជប៉ុន​ត្រូវធ្វើ គឺ​មាន​គម្រោង​មួយចំនួន ដែល​នឹង​ត្រូវ​អនុវត្ត​សំរាប់​ផែន​នៃ​ការសាងសង់​អាង​ប្រព្រឹត្តិកម្ម​នេះ ទី​១​គឺ ធ្វើការ​បណ្តុះបណ្តាល ពី​បច្ចេកទេស​ដល់​មន្ត្រីរាជកា​រ​ដែល​ទាក់ទង​ជាមួយ នឹង​ការគ្រប់គ្រង​ទឹក​កខ្វក់ ដើម្បី​បង្កើន​សមត្ថភាព​លើ​ផ្នែក​នេះ​។

​លោក បេ​អ៊ី អ៊ី​តូ​បាន​បន្តថា ខាង​អង្គការ JICA និង​ជួយ​តាក់តែង​ច្បាប់ និង​បទដ្ឋាន​គតិយុត្តិ​ផ្សេងៗ ក្នុង​ការគ្រប់គ្រង​ទឹក​កខ្វក់​នេះ​។​លោក អ៊ី​តូ លើកឡើង​ទៀត​ថា ចំពោះ​គម្រោង​ទៅ​២​គឺ វា​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ក្នុង​ការកសាង​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ នៅ​តំបន់​ជើងឯក ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ដែល​ត្រូវការ​ដី​ទំហំ​៣​ម៉ឺន​៥​ពាន់​ម៉ែត្រការ៉េ ដែល​អាច​មាន​សមត្ថភាព​ក្នុងការ​ចម្រោះ​ទឹក​កខ្វក់ ទៅ​ជា​ទឹកស្អាត ដោយ​១​ថ្ងៃ បំ​លែង​បាន​ប្រមាណ​៥​ពាន់​ម៉ែត្រគូប​។

លោក​បន្ថែម​ចំពោះ​បញ្ហា​នេះ អង្គការ JICA នឹង​បញ្ជូន​អ្នកជំនាញ​មក​ធ្វើការ​សិក្សា​លម្អិត​នៃ​គម្រោង​អាង​ប្រព្រឹត្តិកម្ម​នេះ ដោយ​នឹង​ប្រើប្រាស់​ពេលវេលា​នៃ​ការសិក្សា​ចំនួន​៤​ឆ្នាំ​។​ចំពោះ​ការសាងសង់​អាង​ប្រព្រឹតិ្តកម្ម​ទឹក​កខ្វក់​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ថ្លែងថា គម្រោង​នេះ​នឹង​ជួយ​បង្កើន​សមត្ថភាព​លើ​ការគ្រប់គ្រង​ទឹក​កខ្វក់ នៅ​រាជធានី​ភ្នំពេញ​អោយ​មាន​ភាពប្រសើរឡើង​។ លោក​បញ្ជាក់ថា គម្រោង​នេះ ខាង​ភាគី​ជប៉ុន គេ​នឹង​ចំណាយពេល​៤​ឆ្នាំ​ដើម្បី​អោយ​គម្រោង​នេះ​ចាប់​ជាស្ថា​រព​៕​ ​ដោយ​៖​កូឡាប​

×