ភ្នំពេញ ៖ ស្ថានទូតបារាំងប្រចាំកម្ពុជា បានឲ្យដឹងថា គណៈប្រតិភូខាងលើដឹកនាំដោយលោក អូលីវ្យេ រីឆា ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោកស្រី Sidos-Vicat ប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មនៅបរទេស(CCEF) និងជាសហប្រធានគណៈកម្មាធិការអឺរុប និងសហព័ន្ធនិយោជកបារាំងអន្តរជាតិ(MEDEF) និងលោក ហ្វ្រងស៊័រ ក័របាំង អនុប្រធានសហព័ន្ធនិយោជកបារំាងអន្តរជាតិ និងជាតំណាងពិសេសរបស់លោករដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំងសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាស៊ាន។
គណៈប្រតិភូត្រូវបានទទួលស្វាគមន៍ដោយឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ស្តីពីចក្ខុវិស័យនៃកិច្ចសហប្រតិបត្តិការ និងកិច្ចសន្យានានានៅក្នុងវិស័យសំខាន់ៗ ដែលក្រុមហ៊ុនបារាំងមានចំណេះ និងជំនាញ។ ការទទួលទានអាហារថ្ងៃត្រង់មួយក៏ត្រូវបានរៀបចំឡើងផងដែរដោយមានការចូលរួមពីតំណាងក្រុមហ៊ុនកម្ពុជាធំៗដើម្បីស្វែងយល់ពីលទ្ធភាពនៃការបង្កើតភាពជាដៃគូ។ រក្សាសិទ្ធដោយ៖សុទ្ធលី















