Friday, September 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋចិន ៖ ក្រុមហ៊ុនកម្ពុជា Air Cambodia គ្រោងទិញយន្តហោះចិន C909 Regional ចំនួន ២០គ្រឿង

ភ្នំពេញ ៖ ក្រុមហ៊ុន Air Cambodia ចាយជាង៣០០លានដុល្លារទិញយន្តហោះចិន C909 ចំនួន១០គ្រឿងបន្ថែមទៀតដើម្បីប្រើប្រាស់ការហោះហើរក្នុងស្រុក និងទៅកាន់អន្តរជាតិ។

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនចិន Commercial Aircraft Corporation of China Ltd. (COMAC) អំពីការគ្រោងនឹងទិញយន្តហោះផលិតដោយប្រទេស​ចិន C909 regional ចំនួន ២០គ្រឿង ដែលជាផ្នែក​មួយ​នៃ​​កិច្ចសហប្រតិបត្តិការក្នុងវិស័យដែនអាកាសនៃប្រទេសទាំងពីរ ។

លោកឯកអគ្គរដ្ឋចិនប្រចាំនៅ​កម្ពុជា លោក Wang Wenbin កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ផ្ទាល់​ខ្លួន​ថា កាលពីថ្ងៃទី០៨ ខែ​កញ្ញា ក្រុមហ៊ុនអាកាសចរណ៍​កម្ពុជា Air Cambodia និង ក្រុមហ៊ុនចិន Commercial Aircraft Corporation of China, Ltd.,(COMAC) បានអនុស្សរណៈនៃការយោគយល់គ្នា (MoU) អំពីការគ្រោងនឹងទិញយន្តហោះផលិតដោយប្រទេស​ចិនផ្ទាល់ គឺ C909 regional ចំនួន ២០គ្រឿង ដោយ​ក្នុងនោះចំនួន ១០គ្រឿងបានបញ្ជាក់ការបញ្ជាទិញ និង​ចំនួន ១០គ្រឿងផ្សេងទៀតមានបំណងបញ្ជាទិញ ។

លោក​លើក​ឡើង​ថា៖​ «​ភាគីទាំងពីរ​គ្រោងនឹងសហការគ្នាលើវិស័យការបញ្ជាទិញយន្តហោះ ការគាំទ្រប្រតិបត្តិការ និងបណ្ដុះបណ្ដាលផលិតកម្មជាដើម។ នេះគឺជាវឌ្ឍនភាពថ្មីនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យដែនអាកាសនៃប្រទេសទាំងពីរ ដែលមានអត្ថប្រយោជន៍សំខាន់សម្រាប់ភាគីទាំងពីរ» ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×