ក្នុងអំឡុងសង្គ្រាមលោកលើកទី២ មានហេតុការណ៍ជាច្រើនបានកើតឡើង តែមនុស្សជាច្រើនបែរជាបានដឹងត្រឹមតែរឿងរ៉ាវរបស់សង្គ្រាមតែប៉ុណ្ណោះ។ ខាងក្រោមនេះ គឺជាហេតុការណ៍ដែលបានកើតឡើងពិតៗនៅក្នុងអំឡុងពេលនៃសង្គ្រាម ជាការពិសោធសាកល្បងវេជ្ជសាស្ត្រ ដ៏សែនប្លែកចម្លែករបស់ក្រុមគ្រូពេទ្យផ្ដាច់ការណាហ្ស៊ីអាល្លឺម៉ង់ ដែលបានធ្វើឱ្យមនុស្សបរិសុទ្ធជាច្រើនរយនាក់ ត្រូវស្លាប់បាត់បង់ជីវិតយ៉ាងគួរឱ្យអណោចអធម។ តើភាពសាហាវឃោរឃៅទាំងនោះ វាខ្លាំងក្លាប៉ុនណា យើងនាំគ្នាតាមដានដូចតទៅ…

១-ពិសោធន៍ផឹកទឹកសមុទ្រ
ជាការពិសោធដែលចង់ធ្វើឱ្យទឹកសមុទ្រអាចផឹកបាន ដោយការយកទឹកសមុទ្រមកឆ្លងកាត់កម្មវិធីជាច្រើនដំណាក់កាល បន្ទាប់ពីនោះ ក៏ឱ្យជនជាតិជីហ្វមកសាកល្បងផឹក។ លទ្ធផលបង្ហាញថា អ្នកដែលសាកល្បងទាំងនោះ បានកើតអាការរាករូសយ៉ាងខ្លាំង បែកពពុះមាត់ និងដាច់ខ្យល់ស្លាប់នៅទីបំផុត។
២-ពិសោធន៍ថ្នាំវ៉ាក់សាំងជាមួយអ្នកជំងឺរបេង
ដោយសារខាងកងទ័ពណាហ្ស៊ី ព្យាយាមចង់អភិវឌ្ឍវ៉ាក់សាំងការពារជំងឺរបេង ហើយពេលនោះកុមារជនជាតិជីហ្វជាង ២០នាក់ត្រូវបាននាំខ្លួនមកធ្វើពិសោធន៍ ដោយការកាត់ក្រពេញទឹករងៃនៅក្រោមក្លៀកចេញពីរាងកាយ តែនៅទីបំផុត ការពិសោធសាកល្បងនោះក៏បរាជ័យ ចំណែកក្មេងៗជនជាតិជីហ្វ ដែលយកមកធ្វើការពិសោធនោះ ក៏ត្រូវព្យួរកសម្លាប់ចោលទាំងអស់។

៣-ការពិសោធក្លាស្សេមនុស្សឱ្យរឹង
ពួកទាហានផ្ដាច់ការណាហ្ស៊ី បានធ្វើការពិសោធន៍ក្លាស្សេមនុស្ស ឱ្យកកនៅក្នុងមន្ទីរឃុំឃាំង ដោយមានគោលបំណងចង់ព្យាបាលកងទាហានរបស់ពួកខ្លួន ដែលត្រូវស៊ូទ្រាំនឹងសភាពរងាត្រជាក់នៅក្នុងសមរភូមិ។ ពួកគេបាននាំអ្នកទោសជនជាតិជីហ្វ មកចងដៃចងជើងដាក់ត្រាំនៅក្នុងធុងដែលមានទឹកកក…ហើយលទ្ធផលបង្ហាញថា មានអ្នកស្លាប់ជាង ១០០នាក់។
៤-ចាក់មេរោគសម្លាប់ផ្តាច់ពូជជនជាតិជីហ្វ
ក្រោយពីសង្គ្រាមត្រូវបានបញ្ចប់ មានជនជាតិជីហ្វជាង ៣សែននាក់ បានទទួលរងកាំរស្មីវិទ្យុសកម្ម និងមេរោគសាហាវៗដោយសារតែការប្រល័យពូជសាសន៍ រហូតដល់ត្រូវចូលមន្ទីរពេទ្យធ្វើការព្យាបាល និងវះកាត់ជួយសង្គ្រោះជីវិត តែទីបំផុតពួកគេភាគច្រើន នៅតែមិនអាចរស់បាន។

៥-កូនភ្លោះ
ក្រុមពេទ្យណាហ្ស៊ី បានធ្វើការពិសោធន៍ផលិតកូនភ្លោះឡើង ដើម្បីជួយឱ្យពួកខ្លួនបានឈ្នះសង្គ្រាម។ កម្មវិធីផលិតកូនភ្លោះនេះ ត្រូវបានធ្វើឡើងដោយការដេរភ្ជាប់កូនក្មេង ២នាក់ចូលគ្នា ឱ្យមានរាងកាយតែ១ ជាមួយគ្នា តាំងពីស្មា រហូតទៅដល់ផ្នែកផ្សេងៗនៃរាងកាយ។ ហេតុការណ៍នេះ ត្រូវបានគេរកឃើញថា មានកូនភ្លោះជាច្រើនគូ ស្ថិតនៅក្នុងជំរំឃុំឃាំង Auschwitz (អសស្វ៊ីត) តាំងពីឆ្នាំ១៩៤៣–១៩៤៤ ត្រូវបាននាំយកទៅធ្វើពិសោធន៍ ហើយពួកគេទាំងនោះបានស្លាប់បាត់បង់ជីវិតទាំងអស់។
៦-ភាពអត់ឃ្លាន និងភាពងងឹត
ជនជាតិជីហ្វមួយចំណែកនៅក្នុងជំរំឃុំឃាំង នឹងមិនត្រូវបានធ្វើឱ្យស្លាប់ភ្លាមៗទេ តែពួកគេត្រូវបានបង្ខំឱ្យឈរនៅតែក្នុងបន្ទប់ងងឹត ដោយមិនបានហូបអាហារ ឬទឹក រហូតទាល់តែពួកគេទាំងនោះស្លាប់។
៧-សាប៊ូធ្វើពីខ្លាញ់មនុស្ស
គេនាំគ្នាល្បីថា ពួកទាហានណាហ្ស៊ីបានប្រើខ្លាញ់របស់ជនជាតិជីហ្វ ដែលបានមកពីការសម្លាប់ផ្តាច់ពូជ មកធ្វើជាសាប៊ូដើម្បីប្រើប្រាស់នៅក្នុងកងទ័ព៕




















