Friday, October 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្លែកៗ និងចំណេះដឹង៖ រឿងពិតដ៏គួរឱ្យភ័យខ្លាច ពាក់ព័ន្ធនឹងសត្វ “Komodo Dragons”

         ដោយសាររូបរាងដែលធំមាំ រហូតដល់មិនចង់ជឿថា វា គឺជាសត្វអម្បូរដូចគ្នានឹងសត្វត្រកួតនោះ ធ្វើឱ្យពួកអ្នកនេសាទដែលចេញទៅពិនិត្យមើលកោះដ៏សែនឆ្ងាយមួយក្នុងប្រទេសឥណ្ឌូនេស៊ី នាំគ្នាហៅពួកវាថា Komodo Dragons ឬសត្វនាគនៃកោះខូម៉ូដូ ហើយខាងក្រោមនេះ គឺជារឿងពិត ពាក់ព័ន្ធនឹងសត្វនាគដើរលើដីមួយនេះ ដែលនឹងធ្វើឱ្យលោកអ្នកត្រូវតែព្រឺខ្លួនខ្ញាកតែម្ដង ជាពិសេសនារីៗ...

        ជាសត្វបង្កួយ ដែលធំបំផុតលើពិភពលោក
        ដោយទំហំដែលអាចធំ និងវែងពេញទំហឹង ដល់ទៅ ៣ម៉ែត្រនោះ វាគឺជាសត្វបង្កួយយក្សដែលចេញប្រមាញ់ចំណីនៅលើពិភពលោកនេះ តែបើសិនជាថយត្រឡប់ទៅស្គាល់ពីអម្បូររបស់សត្វនាគប្រភេទនេះវិញនោះ លោកអ្នកនឹងបានជួបជាមួយ Megalania ជាអម្បូរដើមរបស់នាគខូម៉ូដូ ដែលមានទំហំធំ វែងដល់ទៅ ៩ម៉ែត្រឯណោះ ដែលរស់នៅក្នុងតំបន់ប៉ែកខាងជើងរបស់ទ្វីបអូស្ត្រាលី និងមាននៅសេសសល់សំណាកហ្វូសស៊ីល ដែលស្រដៀងគ្នានឹងសត្វនាគខូម៉ូដូនេះជាច្រើន និងទើបតែដាច់ផុតពូជទៅកាលពី ១៩ ០០០ឆ្នាំកន្លងទៅនេះឯង។

        ជាអ្នកប្រមាញ់មនុស្ស
         ទោះជាពួកវាមិននិយមវាយប្រហារមនុស្សមែន តែដោយសារតែវាជាសត្វ ដែលមិនសូវជាខ្លាចញញើតមនុស្សប៉ុន្មាន ហើយមនុស្សដែលរស់នៅលើកោះខូម៉ូដូ ហាក់ដូចជារាងខ្លាចពួកវាផងនោះ ធ្វើឱ្យមានលេចឮព័ត៌មានចេញមកឱ្យយើងបានឮជាញឹកញាប់ថា សត្វនាគខូម៉ូដូនេះ បានវាយប្រហារជនកុលសម្ព័ន្ធ និងអ្នកទេសចរស្លូតត្រង់ ដែលចូលចិត្តដើរទៅលលេងជាមួយសត្វបង្កួយយក្សនេះ រួចហើយក៏ត្រូវបានគេរកឃើញក្លាយកម្ទេចសាកសព ដែលត្រូវសត្វនាគខូម៉ូដូ ខាំកកេរស៊ីជាចំណី នៅពេល ២–៣ថ្ងៃក្រោយមក។

         រស់នៅលើគំនរចំណីអាហារ
         ដោយសភាពបរិស្ថាន ជាកោះមួយដែលសម្បូរទៅដោយ សត្វឈ្លូស ប្រើស ជ្រូកព្រៃ រួមទាំងសត្វចិញ្ចឹមរបស់មនុស្ស និងមនុស្សខ្លួនឯងផងនោះ ធ្វើឱ្យពួកសត្វនាគលើដីទាំងនោះអាចជ្រើសរើសចំណីស៊ី បានតាមចិត្តប្រាថ្នា ដោយមិនចាំបាច់កង្វល់ថា នឹងមានសត្វណាមួយមកស៊ីវាពីលើទៀតឡើយក្រៅតែពីពួកគ្នាវា ហើយទង្វើក្នុងការស៊ីចំណីរបស់វាទៀតសោត ក៏សែនមហាយ៉ាប់ខ្លាំងទៅទៀត ព្រោះការខាំទាញហែកស៊ីរបស់វា នឹងធ្វើឱ្យចំណីនោះ ដាច់រហែកខ្ទេចខ្ទីអស់ តែមិនចាំបាច់បារម្ភថា ពួកវានឹងធ្វើឱ្យដីព្រៃប្រឡាក់ប្រឡូសនោះទេ ព្រោះសូម្បីតែ ឆ្អឹង ជើង ស្មងជើង បាតជើង ឬផ្នែកណាមួយដែលយើងគិតថា ប្រហែលជាគ្មានសត្វណាមកស៊ីបាននោះ ក៏ពួកសត្វនាគលើដីនេះ លេបចូលទៅក្នុងពោះទាំងអស់ដែរ។

          ចំនួនសត្វនាគខូម៉ូដូ ស្ថិតក្នុងដំណាក់កាលមានវិបត្តិ
          ទោះពួកវាជាអ្នកប្រមាញ់ដ៏កំពូល និងមានចំណីឱ្យជ្រើសរើសស៊ីច្រើនក៏ពិតមែន តែដោយសារស្ថានភាពទីកន្លែងដែលវារស់នៅ មានបរិវេណកំណត់តែនៅលើកោះខូម៉ូដូនោះ ធ្វើឱ្យពួកវាមានចំនួនទាំងអស់ត្រឹមតែ ៤ ០០០–៥ ០០០ក្បាលប៉ុណ្ណោះ និងដោយសារតែផែនដីកាន់តែក្តៅឡើងផងនោះ ធ្វើឱ្យនាគខូម៉ូដូ មានបញ្ហាលើរឿងការកំណត់ភេទ និងធ្វើឱ្យពួកវាមានសត្វភេទញី ដែលអាចពង្រីកពូជបានត្រឹមតែ ៣៥០ក្បាលប៉ុណ្ណោះ និងថែមទាំងមានមាឌតូចៗជាងមុនទៀតផង ទើបធ្វើឱ្យខាងរដ្ឋាភិបាលឥណ្ឌូនេស៊ី ត្រូវងាកមកមើលថែទាំ និងគ្រប់គ្រងពូជសត្វក្នុងតំបន់ប្រភេទនេះយ៉ាងបន្ទាន់។

           ស្នាមខាំមរណៈ
       មនុស្សជាច្រើនអាចគិតថា សត្វនាគខូម៉ូដូនេះ ជាសត្វមានពិស តែការពិតវិញ ពួកវាគ្មានពិសឡើយសូម្បីតែបន្តិច តែអ្វីដែលគួរឱ្យខ្លាចខ្លាំងជាងពិស នោះគឺ ទឹកមាត់ដែលពោរពេញទៅដោយមេរោគបាក់តេរី ដែលកើតចេញពីកាកសំណល់ស្អុយៗ ដែលនៅក្នុងមាត់របស់ពួកវា ដែលនឹងធ្វើឱ្យចំណីដែលត្រូវវាខាំស៊ីនោះ កើតអាការឆ្លងមេរោគទៅក្នុងក្រសែឈាម ហើយមុខរបួស នឹងក្លាយជាដំបៅស្អុយរលេះរលួយ រហូតមានគ្រោះថ្នាក់ដល់ជីវិតតែម្ដង។ គឺចំណុចនេះឯង ដែលជាគន្លឹះសម្ងាត់ក្នុងការផ្តួលសត្វធំៗ មកធ្វើជាចំណីរបស់សត្វនាគខូម៉ូដូ។

        ជាអ្នកដើរតាមដានជើងដ៏មានភាពអត់ធ្មត់ផុតកំពូល
        ពិតហើយថា សត្វដែលត្រូវពួកវាខាំ មិនបានស្លាប់នៅពេលនោះភ្លាមៗទេ តែអាច ២–៣ថ្ងៃក្រោយ ឬអាចយូររាប់អាទិត្យ ទម្រាំនឹងសត្វដែលរងរបួសនោះដួលស្លាប់។ ក្នុងអំឡុងពេលនោះ សត្វនាគខូម៉ូដូ នឹងដើរតាមដានជើងរបស់សត្វដែលត្រូវវាខាំនោះទៅជារឿយៗ ដោយប្រើអណ្តាតដ៏វែងរបស់វា តាមស្រង់ក្លិនចំណីដែលកំពុងមានរបួសនោះ។ ខណៈពេលជាមួយគ្នាពួកវាក៏អាចអត់ទ្រាំមិនស៊ីចំណីអ្វីទាំងអស់ ដើម្បីរង់ចាំខាំត្របាក់ស៊ីដោយចង្កូមដ៏មុតស្រួចរបស់វាទៅលើរាងកាយគ្មានវិញ្ញាណរបស់ចំណី ដែលវាតាមដានមកអស់ជាច្រើនថ្ងៃហើយនោះឯង។

         ជាអ្នករត់ដ៏ប៉ិនស៊ូទ្រាំ
         ទោះជាសត្វនាគខូម៉ូដូរត់យឺតមែន តែដោយសារប្រព័ន្ធដង្ហើមដែលអាចរក្សាទុកខ្យល់នៅក្នុងប្រអប់បំពង់កបានច្រើន មុននឹងរុញចូលទៅក្នុងសួតនោះ ធ្វើឱ្យពួកវាក្លាយជាអ្នករត់ម៉ារ៉ាតុងដែលពូកែស៊ូទ្រាំបំផុត។ បើលោកអ្នកមិនមែនជាកីឡាកររត់ចម្ងាយឆ្ងាយ ហើយគិតចង់រត់ប្រណាំងជាមួយសត្វនាគលើដីពួកនេះ លោកអ្នកត្រូវតែប្រាកដក្នុងចិត្តជាមុនសិនថា ក្នុងរយៈចម្ងាយ ៤០០ម៉ែត្រដំបូងនោះ តើមានដើមឈើខ្ពស់ៗសម្រាប់ឱ្យលោកអ្នកតោងឡើងដើម្បីគេចយករួចខ្លួនដែរឬទេ? ព្រោះមិនដូច្នោះទេ លោកអ្នកអាចនឹងចប់ផស់វាមិនខាន!!។

មានក្រពះប្រើថាមពលពន្លឺព្រះអាទិត្យ
ដូចគ្នានឹងសត្វល្មូន(សត្វវារលើដី)ទូទៅដែរ សត្វនាគខូម៉ូដូ ត្រូវការកម្តៅក្នុងការជួយរំលាយអាហារយ៉ាងខ្លាំង ហើយវាអាចស្លាប់ដោយសារអាការអាហារមិនរំលាយ ព្រោះតែអាកាសធាតុត្រជាក់បាន។ ដូច្នេះ ពេលនៅលើកោះដែលពួកវារស់នៅនោះ មានសីតុណ្ហភាពធ្លាក់ចុះ ពួកវានឹងកាត់បន្ថយកិច្ចការងារផ្សេងៗ រួមទាំងការចេញប្រមាញ់ចំណីផងដែរ និងងាកមកប្រើប្រាស់កម្លាំងថាមពលបម្រុងជំនួសវិញម្តង។

           ជំហានដំបូងនៅលើដើមឈើ
           ទោះបីវាជាអ្នកប្រមាញ់មាឌធំក៏ដោយ តែសត្វនាគខូម៉ូដូទាំងអស់ សុទ្ធតែធ្លាប់ឆ្លងកាត់វ័យកុមារទាំងអស់ និងដើម្បីឱ្យរួចផុតពីចង្កូមរបស់ពួកគ្នាឯង នាគខូម៉ូដូពេញវ័យ ដែលមិនទាន់ពូកែទាំងឡាយ ត្រូវចេះរស់នៅតាំងពីវិនាទីដំបូងដែលញាស់ចេញពីស៊ុត ដោយត្រូវរត់ឡើងទៅនៅលើដើមឈើដែលនៅជិតខ្លួនឱ្យបានលឿនបំផុត និងត្រូវប្រើពេលវេលា ២–៣ឆ្នាំដំបូងនៅលើទីខ្ពស់ៗ។ មិនដូច្នោះទេ អាចនឹងត្រូវបណ្តានាគខូម៉ូដូជំនាន់បងៗ ដែលឈរង់ចាំអាហារដ៏ខ្ចីផ្អែមនោះ មកខាំពាំយកទៅស៊ីជាមិនខាន៕
Young Komodo Dragons (Varanus komodoensis) escape predation by larger dragons by climbing trees: this one has climbed a Lontar Palm (Borassus flabellifer). Komodo National Park, Rinca Island, Flores, West Manggarai, East Nusa Tenggara, Indonesia. Komodo National Park is a World Heritage site.
×