រោគសញ្ញានៃជំងឺនេះរួមមាន៖
– អស់កម្លាំង
– ស្រកទម្ងន់
– បត់ជើងតូចញឹក
– ឃ្លាននិងស្រេកទឹកជាប់ជាប្រចាំ
– ភ្នែកស្រវាំង
– ស្ពឹក ឬរមាស់ម្រាមដៃ ម្រាមជើង
– រលាកស្បែកជាប្រចាំ
– របួសក្រជា
– ហើយចូលបង្គន់នោមញឹកញាប់ ពិសេសនៅពេលយប់។
មានផលវិបាកមួយចំនួន ដែលបណ្ដាលមកពីជំងឺទឹកនោមផ្អែម។ អ្នកជំងឺម្នាក់ក្នុងចំណោមបួននាក់ងាយនឹងមានជំងឺ តម្រងនោម។ មនុស្សកើតជំងឺនោមផ្អែមក៏មានលក្ខណៈងាយជាងមនុស្សធម្មតាពី២ទៅ៥ដងក្នុងការកើតមានជំងឺបេះដូង។
នៅសប្ដាហ៍ចន្លោះថ្ងៃទី១៣ដល់ទី១៩ ខែមិថុនា គឺជាយុទ្ធនាការយល់ដឹងអំពីជំងឺទឹកនោមផ្អែម ដែលជាជំងឺមួយគំរាម កំហែងដល់ប្រជាជនកម្ពុជាយើងមួយចំនួន។ ដូច្នេះជំងឺទឹកនោមផ្អែមគឺជាអ្វី? តើយើងត្រូវធ្វើយ៉ាងដូចម្ដេចនៅពេលកើត ជំងឺនេះ?
ជំងឺទឹកនោមផ្អែម គឺជាស្ថានភាពជំងឺមួយដែលមានជាតិស្ករច្រើនលើសធម្មតានៅក្នុងឈាមរបស់យើង ដោយសារតែខ្លួនយើងប្រើប្រាស់ជាតិស្ករមិនបានត្រឹមត្រូវ។គេប៉ាន់ស្មានថា មានប្រជាជនដល់ទៅ១,៤លាននាក់ នៅចក្រភពអង់គ្លេសមានកើតជំងឺទឹកនោមផ្អែមនេះ។ គេក៏ប៉ាន់ប្រមាណផងដែរថា មានមនុស្សមួយលាននាក់ទៀតមានជំងឺទឹកនោមផ្អែមដែលមិនបានធ្វើរោគវិនិច្ឆ័យ។
ជំងឺទឹកនោមផ្អែមមានពីរប្រភេទ។ គឺជំងឺទឹកនោមផ្អែមប្រភេទ១ ឬក៏ទឹកនោមផ្អែមដែលអាស្រ័យលើអ័រម៉ូន (អាំងស៊ុយលីន) ។ជំងឺទឹកនោមផ្អែមប្រភេទ១ គឺប្រភេទនៃជំងឺដែលខ្លួនយើងមិនអាចផលិតអ័រម៉ូនអាំងស៊ុយលីនបាន ប៉ុន្ដែមិនគ្រប់គ្រាន់ ឬក៏អាំងស៊ុយលីនដែលផលិតបាន ហើយមិនអាចធ្វើការបានត្រឹមត្រូវ។
ជាតិស្ករបានមកពីការរំលាយអាហារ ដូចជានំប៉័ង បាយ ដំឡូង និងអាហារមានជាតិស្ករ ព្រមទាំងថ្លើមដែលផលិតជាតិស្ករ ។ អាំងស៊ុយលីនជាអ័រម៉ូនម្យ៉ាងអាចជួយឱ្យជាតិស្ករដែលបានមកពីអាហារទាំងឡាយចូលទៅប្រើប្រាស់ក្នុងកោសិកា។ ប្រសិនបើគ្មាន ឬក៏មានអ័រម៉ូនអាំងស៊ុយលីនតិចតួច ដំណើរការនេះមិនអាចកើតមានទេ ដូច្នេះវាក៏នាំឱ្យជាតិស្ករមានច្រើននៅក្នុងឈាម៕ សុបិន្ត