Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឺក្បាលណាស់​! ពេល​ដឹងថា ល្អាងភ្នំ Tham Laung នេះ​ធ្លាប់មាន​អ្នក​បាត់​ខ្លួន​រហូតដល់​ទៅ​៣​ខែ តែពុំស្លាប់!!

spot_img

​ក្មេងៗ​ក្រុមបាល់ទាត់​មាន​អាយុ​ចន្លោះ ១១ ទៅ ១៦ ឆ្នាំ ចំនួន ១២ នាក់ និង​គ្រូបង្វឹក​របស់​ពួកគេ​ម្នាក់​អាយុ ២៥ ឆ្នាំ បាន​ចូល​នៅក្នុង​រូង Luang Khun Nam Nang Non កាលពី​រសៀល​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​មុន ។ ប៉ុន្តែ ពួកគេ​បាន​បាត់​ខ្លួន​សូន្យឈឹង​ចាប់តាំងពី​ពេលនោះ រហូតមកទល់​ពេលនេះ​មាន​រយៈពេល ៨ ថ្ងៃ ហើយ ខណៈ​ក្រុម​សង្គ្រោះ​នៅតែ​បន្ត​ស្វែងរក​ពួកគេ​យ៉ាង​សស្រាក់សស្រាំ​បំផុត ។​

​នៅ​ថ្ងៃទី​៣០ មិថុនា នេះ​ផងដែរ អាជ្ញាធរ​បានចាប់ផ្តើម​ប្រើប្រាស់​ម៉ាស៊ីនបូមទឹក​ទាំង​ខ្លាច​តូច និង​យក្ស ដើម្បី​បូមទឹក​ជំនន់​ចេញពី​ក្នុង​រូង​នេះ ដើម្បី​សម្រួល​ដល់​ការស្វែងរក​ក្រុម​ដែល​កំពុង​បាត់​ខ្លួន​ទាំងនេះ ។​

​ទាក់ទិន​នឹង​ករ​ណ៍​បាត់​ខ្លួន​មនុស្ស​ផ្ទុះ​ការភ្ញាក់ផ្អើល​ពេញ​ពិភពលោក​នេះ​ផងដែរ បើ​យោងតាម​គេហទំព័រ​ព័ត៌មាន​ថៃ Sanook បាន​ចុះផ្សាយ​ឲ្យ​ដឹងថា នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​មនុស្ស​បាន​បាត់​ខ្លួន​នៅក្នុង​រូងភ្នំ​នេះ ព្រោះថា​នៅក្នុង​ឆ្នាំ ២០១៦ មាន​ភ្ញៀវទេសចរ​ម្នាក់​ឈ្មោះ Sutirod Polyutasat ក៏បាន​បាត់​ខ្លួន​នៅទីនេះ​ដែរ ។​

​នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៦ លោក Sutirod Polyutasat បាន​ទុក​កង់​របស់គាត់​ផ្ញើ​នឹង​អាជីវក​លក់ដូរ​ក្នុង​ផ្សារ​នៅក្នុង​តំបន់​នេះ ដោយ​គាត់​បាន​ប្រាប់ថា «​គាត់​មាន​គម្រោង​ស្វែងរក​រូងភ្នំ ដើម្បី​តាំងសមាធិ​រយៈពេល​២​ថ្ងៃ​» ។​

​ប៉ុន្តែ នៅពេល​ពុំ​ឃើញ​គាត់​ចេញមក​វិញ​អស់​រយៈពេល ៧ ថ្ងៃ ទៅហើយ អា​ជ្ញ​ធរ​ក៏​ត្រូវបាន​គេ​ហៅ​ឲ្យ​ស្វែងរក Sutirod ប៉ុន្តែ ពួកគេ​ពុំ​អាច​រកឃើញ​ដាន​របស់គាត់​ទេ ។ រយៈពេល​ជិត​៣​ខែក្រោយ​មក នៅ​ចុងខែ​តុលា គាត់​បាន​បង្ហាញមុខ​នៅ​រមណីយដ្ឋាន​មួយ ដោយ​ស្នើសុំ​បន្ទប់​គេ​ស្នាក់នៅ ប៉ុន្តែ អះអាងថា គាត់​មិនមាន​លុយ​១​កាក់​១​សេន​នៅក្នុង​ខ្លួន​ទេ ។

Sutirod ក្រោយមក បាន​ពន្យល់​ប្រាប់​ប៉ូលីស​ថា គាត់​ត្រូវ​ជាប់គាំង​នៅក្នុង​រូង​នោះ ដោយសារ​ទឹកជំនន់ ប៉ុន្តែ គាត់​មាន​អាហារ​ផ្គត់ផ្គង់​រាល់ថ្ងៃ ។ នៅពេល​គាត់​រត់ចេញ គាត់​បាន​ដើរ​វង្វេង​ចូល​ផ្សារ​មួយ​ក្នុង​តំបន់ និង​បាន​វិលត្រឡប់​ចូលមកក្នុង​រូង​វិញ នៅ​ចង​ខែតុលា ។ នេះ​ជា​ផ្នែក​មួយ​នៃ​ការ «​បាត់​ខ្លួន​» ប៉ុន្តែ វា​នៅតែ​….​ចម្លែក ។​

​ខណៈដែល​យើង​មិនអាច​បញ្ជាក់​ពី​ភាពត្រឹមត្រូវ​មួយ នៃ​រឿងរ៉ាវ​នេះ​បាន ប្រជាជន​រស់នៅក្នុង​ខេត្ត Chiang Rai មិន​បដិសេធ​ប្រវត្តិ​អាថ៌កំបាំង​របស់​រូង​នេះ ដោយសារ​ពួកគេ​ជឿថា​មាន​បារមី​ស័ក្ដិសិទ្ធិ​នៅក្នុង​រូងភ្នំ​នេះ ។ ហើយ​ពួកគេ​ថែមទាំង​បាន​និយាយថា​៖ «​ប្រសិនបើ​អ្នក​មិន​ជឿ​រឿង​ផ្លូវ​ងងឹត​នេះ សូមកុំ​ប្រមាថ​!!» ៕ ឧ​ត្ត​ម​

  

spot_img
×