មានការពិតដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនរឿងនៅលើពិភពលោកយើងនេះ ហើយមនុស្សជាច្រើនរីករាយក្នុងការបានដឹង តែពេលខ្លះក៏មានការពិតមួយចំនួន ដែលយើងមិនគួរទៅចង់ដឹងដែរ ព្រោះវាអាចធ្វើឱ្យយើងមានអារម្មណ៍មិនសប្បាយចិត្ត ដូចគ្នានឹងការពិតដែល “ប្លែកៗ និងចំណេះដឹង” នឹងយកមកជម្រាបជូនដូចតទៅនេះជាដើម…តែបើលោកអ្នកមិនខ្វល់ខ្វាយចំពោះរឿងនេះ សូមតាមដានដូចតទៅ…

១- នៅក្នុងច្បាប់ដើមរបស់រឿង “ក្មេងស្រីមួកក្រហម” ដែលជារឿងព្រេងនិទានរបស់បារាំង ការពិត ឆ្កែព្រៃបានបង្ខំឱ្យនាងតូចមួកក្រហម ស៊ីសាច់លោកយាយរបស់ខ្លួនឯង។
២- អ្នកសង្គមវិទ្យា និងបរិស្ថាន បានរាយការណ៍ថា នៅសហរដ្ឋអាមេរិក មានផ្ទះទំនេរគ្មានមនុស្សនៅ ច្រើនជាងចំនួនរបស់មនុស្សពនេចរគ្មានផ្ទះនៅ។
៣- នៅពេលអនាគត នឹងមានមនុស្សស្លាប់ដែលមានឈ្មោះនៅក្នុងហ្វេសប៊ុក ច្រើនជាងមនុស្សនៅរស់។
៤- ដើមស្រល់ អាចដុះលូតលាស់នៅក្នុងសួតរបស់មនុស្សបាន។ មានបុរសម្នាក់ បានចូលទទួលការវះកាត់ ដើម្បីយកវត្ថុដែលគ្រូពេទ្យគិតថា ជាដុំសាច់ដុះចេញ តែទីបញ្ចប់វាគឺ កូនដើមស្រល់ដែលដុះឡើងនៅក្នុងសួតរបស់គាត់។
៥- អ្នកវិទ្យាសាស្ត្រនិយាយថា ពេលអ្នកស្លាប់ទៅ សត្វឆ្មាដែលអ្នកចិញ្ចឹម វានឹងចង់ស៊ីសាច់របស់អ្នក។
៦- អ្នកវិទ្យាសាស្ត្រដដែលនិយាយថា បើដួងព្រះអាទិត្យផ្ទុះនៅពេលនេះ អ្នកនឹងបានដឹងរឿងនេះ នៅពេល ៨នាទីក្រោយមក ព្រោះកម្ដៅដ៏មហាសែនក្ដៅនោះ នឹងមកដល់ខ្លួនអ្នកនៅពេលនោះ។

៧- មានមេរោគបុរាណៗរាប់ពាន់ប្រភេទស្ថិតនៅក្រោមផ្ទាំងទឹកកកនៅឯប៉ូលផែនដី…ហើយនៅទីបំផុត សភាវផែនដីឡើងកម្ដៅ នឹងដោះលែងពួកវាចេញមក ដូច្នេះហើយទើបយើងឃើញមានមេរោគចម្លែកៗ សាហាវៗ និងថ្មីៗជាច្រើននាពេលបច្ចុប្បន្ន។
៨- នៅលើនាវាទេសចរណ៍កម្សាន្ត មានបន្ទប់រក្សាសាកសព ព្រោះប្រាកដណាស់ថា បើមានអ្នកស្លាប់នៅពេលធ្វើដំណើរកម្សាន្ត ពួកគេមិនអាចបោះចោលសាកសពមនុស្សចូលទៅក្នុងសមុទ្របានឡើយ។
៩- ការប្រែប្រួលរបស់អាកាសធាតុ នឹងធ្វើឱ្យសត្វពីងពាងមានខ្លួនកាន់តែធំឡើង។
១០- ក្នុងអំឡុងដើមសតវត្សរ៍ទី១៩ ធ្មេញក្លែងក្លាយ ត្រូវបានគេធ្វើពីធ្មេញមែនទែនរបស់មនុស្សដែលស្លាប់ទៅហើយ។
១១- មានភ្នំភ្លើងធំៗ ឬ ស៊ូភើរ វ៉ល-ខា-ណូ ប្រមាណជា ៤០កន្លែងទូទាំងពិភពលោក អាចបោសសម្អាតជីវិតមនុស្សរាប់ពាន់លាននាក់លើផែនដីនេះ ហើយវាមានកំណត់ការផ្ទុះឡើងក្នុងអំឡុងពេល ២៤ ០០០ឆ្នាំទៀត ចាប់ពីពេលនេះទៅ។

១២- ក្រោយពីមើលរូបខ្លួនឯងនៅក្នុងកញ្ចក់ប្រមាណជា ១០នាទី ខួរក្បាលរបស់អ្នកនឹងធុញទ្រាន់ និងបំភ្លៃរូបរបស់អ្នកនៅក្នុងកញ្ចក់ ធ្វើឱ្យអ្នកមើលឃើញខ្លួនឯងថា ជាសត្វចម្លែកក្នុងក្ដីស្រមៃ។
១៣- សត្វឆ្កែចូលចិត្តខាំរបស់លេងដែលមានសំឡេង ព្រោះវាឮដូចសំឡេងស្រែករបស់សត្វរងគ្រោះដែលពួកវាកំពុងខាំ។
១៤- មានការវះកាត់មួយដែលគេហៅថា Tooth-in-eye Surgery គឺជាការដាក់ធ្មេញចូលទៅក្នុងកែវភ្នែកមនុស្សពិការភ្នែកដោយសារការរងប្រតិកម្មថ្នាំ ឬរងគ្រោះថ្នាក់ផ្សេងៗ ដើម្បីស្ដារការមើលឃើញឡើងវិញ។ វិធីនេះត្រូវបានគេរកឃើញក្នុងទសវត្សរ៍១៩៦០ និងនៅតែបន្តធ្វើរហូតមកដល់សព្វថ្ងៃ។
១៥- អ្នកស្រាវជ្រាវផ្នែកអនាម័យ បានរកឃើញថា ទូរស័ព្ទដៃ កខ្វក់ជាងគម្របចានបង្គន់ដល់ទៅ ១០ឯណោះ។

១៦- បើលោកអ្នកមានអាការភ្នែកក្រហមក្រោយពេលហែលទឹក នោះមិនមែនមកពីសារធាតុខ្ល័រ-រីន នៅក្នុងទឹកតែម្យ៉ាងទេ តែវាបណ្ដាលមកពី សារធាតុខ្ល័ររីន បានផ្សំគ្នាជាមួយវត្ថុកខ្វក់នៅក្នុងទឹក ដូចជាទឹកមូត្ររបស់អ្នកផ្សេងជាដើម។
១៧- មានថ្នាំសម្រួលសរសៃប្រសាទ កម្ចាត់ភាពតានតឹងធុញថប់មួយចំនួន អាចកម្ចាត់ទាំងអារម្មណ៍ស្នេហា និងអារម្មណ៍អាណិតអាសូរអ្នកដទៃបានផងដែរ។
១៨- នៅពេលអ្នកស្លាប់ទៅ ការបានឮ គឺជាប្រព័ន្ធប្រសាទទទួលដឹងចុងក្រោយគេបំផុត ដែលបាត់បង់ទៅជាមួយជីវិតរបស់អ្នក។
១៩- កុំគិតថា លោកអ្នកអាចរត់គេចពីសត្វក្រពើបាននោះ ព្រោះថា បើសិនជាវាលេងមែនទែន វាអាចហក់ និងរត់បានលឿនដូចសត្វសេះអ៊ីចឹង៕
















